កីឡាករនៅក្នុងក្លិប Napoli ទាំងអស់បាននាំគ្នាបង្ហាញពីការកាន់ទុក្ខចំពោះការទទួលមរណភាពប្អូនស្រីរបស់លោក Gennaro Gattuso ដោយរក្សាភាពស្ងៀមស្ងាត់រយៈពេលមួយនាទី មុននឹងចាប់ផ្តើមហ្វឹកហាត់។
ប្អូនស្រីអតីតអ្នកចាត់ការទូទៅក្លិប Napoli រូបនេះ ដែលមានឈ្មោះថា Francesca បានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយសារបញ្ហាជំងឺ។
កាលពីមិនទាន់បាត់បង់ជីវិត នាងធ្លាប់ធ្វើការជាលេខាធិការជាមួយក្លិប AC Milan ពោលគឺ តាំងពីលោក Gattuso នៅជាកីឡាករក្នុងក្លិបនេះមកម្ល៉េះ ហើយក្រោយមកបងប្រុសរបស់នាងក៏បានក្លាយជាគ្រូបង្វឹកនៅទីនេះតែម្តង។ មុនចូលមកដឹកនាំក្លិប Milan ក្នុងពេលបច្ចុប្បន្ន លោក Gattuso ធ្លាប់ទទួលបន្ទុកធ្វើជាគ្រូបង្វឹករបស់ក្លិប Napoli រយៈពេល៦ឆ្នាំផងដែរ។
ដូច្នេះហើយ ទើបកីឡាករក្នុងក្លិប Napoli ទាំងអស់នាំគ្នាបង្ហាញពីការសោកស្តាយ ក៏ដូចជាចូលរួមរំលែកទុក្ខដល់ប្អូនស្រីរបស់លោក Gattuso ដែលបានទទួលមរណភាពក្នុងវ័យ៣៧ឆ្នាំ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore