Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់សណ្ឋាគារ​នៅខេត្តកោះសាមុយប្រឈមមុខនឹងការលក់សណ្ឋាគាររដោយសារវិបត្តិសេដ្ឋកិច្ច

ផលប៉ះពាល់អវិជ្ជមាននៃការចាក់សោរប្រទេសបានធ្វើឱ្យសណ្ឋាគារជាច្រើននៅកោះសាមុយមានការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឱ្យសណ្ឋាគារទាំងអស់បិទទ្វារ​ចាប់ពីថ្ងៃទី៧ ខែមេសា ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩​។

​នៅពេលសណ្ឋាគារ​ត្រូវបានបិទជាបណ្តោះអាសន្នម្ចាស់​សណ្ឋាគារមិនមានប្រាក់ចំណូល​ ប៉ុន្តែ​ពួកគេត្រូវបង់ប្រាក់ឈ្នួលនិងថ្លៃដើមផ្សេងៗ។ ​លោក Worasit Pongkampan ប្រធានសមាគមទេសចរណ៍​កោះសាមុយបាននិយាយថាម្ចាស់សណ្ឋាគារក្នុងស្រុកប្រហែល ១០០អគារ បានប្រកាសថានឹងលក់សណ្ឋាគាររបស់ខ្លួនដោយសារតែមិនមានចំណូល ហើយធនាគារក៏មិនមាន​ផ្តល់ប្រាក់កម្ចីដល់ពួកគេផងដែរ។ លោក Worasit បានមានប្រសាសន៍ថាលោកចង់ឲ្យរដ្ឋាភិបាលផ្តល់ប្រាក់កម្ចីខ្លះដើម្បីជាទន់ដល់ម្ចាស់សណ្ឋាគារទាំងនោះ។ ផលប៉ះពាល់មិនមែនកើតឡើង​ត្រឹមតែលើកោះសាមុយប៉ុណ្ណោះទេប៉ុន្តែក៏មានទូទាំងប្រទេសផងដែរ។

រដ្ឋាភិបាលថៃបានអនុម័តជាឯកច្ឆន្ទលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៥៨ប៊ីលានដុល្លារអាមេរិក​សម្រាប់ការខ្ចីរបស់ក្រុមម្ចាស់សណ្ឋាគារទាំងនោះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Samuitime

from: https://tnaot.com/km/m/detail/article/9337547