Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រទេះគោ​បាត់​វត្តមាន​បន្តិច​ម្ដង​ៗ​ពី​សង្គម​ខ្មែរ​ទោះ​មាន​អាយុ​កាល​ជាង​២​ពាន់​ឆ្នាំ​

រទេះគោ​​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ជាក់​ស្ដែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទ​បុរាណ​​មាន រទេះគោ រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម។

រទេះគោ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​សង្គម​ខ្មែរ​មិន​ត្រឹម​ក្នុង​ការ​ដឹកជញ្ជូន និង​សង្គមកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ពាក់ព័ន្ធ​ទៅ នឹង​វិស័យ​ជំនឿ​សាសនា​ផង។ តាម​រយៈ​ចម្លាក់ ប្រាសាទ​អង្គរវត្ត​យើង​ឃើញ​យ៉ាង​ច្បាស់​ថា​រទេះ​ ដែល​ព្រះបាទសុរិយាវរ្ម័នទី២ គង់​ប្រថាប់​ពី​លើ​នោះ​គឺ ជា​សញ្ញាណ​តំណាង​នូវ​ព្រះ​អាទិត្យ ដែល​ជា​និមិត្តរូប​នៃ​សន្តតិ​វង្ស​របស់​ទ្រង់។

ការ​សំដែង​ក្បួន​ទ័ព​ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហាភារតៈ ឬ​ក៏​ក្នុង​ជាតក បែប​ពុទ្ធ​និយម​ជាដើម គេ​ក៏​បាន​ឃើញ​ការ និយម រទេះ​គោ​នេះ​ដែរ។ វត្ត​មាន​របស់​រទេះ​គោ​នៅ​ក្នុង​សង្គម​ខ្មែរ​ត្រូវ​បាន​គេ​គិត​ថា​ចាប់​ផ្ដើម​ពី​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ​ ដោយ​រង​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​ ដែល​មាន​​គូស​បញ្ជាក់​នា​សម័យ​វេទ​និយម​គឺ​រវាង​១៧០០ឆ្នាំ និង​៧០០​ឆ្នាំ​មុន​គ្រិស្តសករាជ។

បច្ចុប្បន្ន​​រទេះគោ​ខ្មែរ​​ស្ទើរតែ​បាត់បង់​អស់​ទៅ​ហើយ​ដោយសារ​កត្តា​ច្រើន​យ៉ាងដូច​ជា​ប្រជា​ពលរដ្ឋ​បាន​ងាក​មក​ប្រើ​រទេះ​កង់​ឡាន និង​ប្រើ​គោ​យន្ត​ជំនួស​រទេះគោ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម។

សម្រាប់​អ្នក​មាន​ធនធាន​គេ​បាន​ជាវ​រទេះ​គោ​មក​ត្រឹម​ជា​គ្រឿង​តាំង​លម្អ​ក្នុង​ភូមិគ្រឹះ​ ភោជនីយដ្ឋាន​ ឬ​តាម​សណ្ឋាគារ​ធំៗ ប៉ុណ្ណោះ​ មាន​ន័យ​ថា​សព្វថ្ងៃ​​រទេះ​គោ​មាន​សារៈសំខាន់​ក្នុង​ការ​តុបតែង​ ជាជាង​ការ​ដឹក​ជញ្ជូន​ដូច​ពី​មុន​ ដែល​វា​ជា​ក្ដី​បារម្ភ​មួយ​ ដែល​អាច​ឲ្យ​រទេះ​គោ​បាត់​វត្តមាន​ទាំង​ស្រុង​តាម​ស្រុកស្រែ​ចម្ការ​នា​ថ្ងៃ​អនាគត៕

ប្រែ​សម្រួល៖ Wow Cambodian 

from: https://tnaot.com/km/m/detail/article/9337058