Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Serie A នឹងអនុញ្ញាតឱ្យផ្លាស់ប្ដូរកីឡាករបានចំនួន៥នាក់ ក្នុងមួយប្រកួត

ក្របខ័ណ្ឌ Serie A នឹងអនុញ្ញាតឱ្យក្រុមទាំងអស់ធ្វើការផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់ ក្នុងការប្រកួតដែលនៅសេសសល់ក្នុងរដូវកាល១៩-២០។

ការបង្កើតច្បាប់ថ្មីនេះទៅបាន ក៏ដោយសារតែសមាគមន៍បាល់ទាត់អន្តរជាតិហៅកាត់ថា IFAB ព្រមព្រៀងជាមួយប្រធានបាល់ទាត់ក្របខណ្ឌ Serie A អនុញ្ញាតិឱ្យធ្វើការផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់ ក្នុងមួយប្រកួត។ បន្ទាប់ពីអនុញ្ញាតបើកឱ្យមានការប្រកួតឡើងវិញ កីឡាករទាំងអស់ត្រូវបានគេយល់ឃើញថា ហាក់នៅមិនទាន់មានកាយសម្បទារឹងមាំល្អដូចមុន ជាពិសេសកម្លាំងតែម្តង ដែលជាហេតុធ្វើឱ្យមានការបង្កើតច្បាប់ថ្មីនេះឡើង ដើម្បីជួយសម្រួលដល់ការលេងក្នុងក្រុមនីមួយៗ។

ក្របខណ្ឌ Serie A នឹងត្រឡប់មកវិញនៅថ្ងៃទី២១ ខែមិថុនាខាងមុខ បន្ទាប់ពីខកខានប្រកួតចាប់តាំងពីថ្ងៃទី១០ ខែមីនា ដោយសារវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ការអនុញ្ញាតិឱ្យផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់នេះ កំពុងតែអនុវត្តក្នុងលីគធំៗនៅតំបន់អឺរ៉ុបមួយចំនួនខ្លះហើយដែរ ដោយរួមមានដូចជា ក្របខណ្ឌ Bundesliga នៅអាល្លឺម៉ង Premier League នៅអង់គ្លេស និង Serie A នៅអ៊ីតាលី៕

កែស​​ម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9335073