Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសជប៉ុនដំឡើងកម្រិតប្រកាសអាសន្នចំពោះអ្នកទេសចរមកពីគុយបា និង១៧ប្រទេសផ្សេងទៀត

កាលពីថ្ងៃសុក្រប្រទេសជប៉ុនបានបង្កើនការប្រុងប្រយ័ត្នចំពោះអ្នកទេសចរមកពីប្រទេសចំនួន១៨ រួមមានប្រទេស​ Algeria និង Cuba​ ​ដែលជាប្រទេសមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩កើនឡើងគួរឱ្យកត់សម្គាល់។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Motegi បានថ្លែងនៅក្នុងសន្និសីទកាសែតថា បណ្តាប្រទេសដែលភាគច្រើននៅក្នុងទ្វីបអាហ្វ្រិក និងអាមេរិកកណ្តាលត្រូវបានគេ​បញ្ចូលទៅក្នុងបញ្ជី​ប្រទេសដែលត្រូវហាមឃាត់ការធ្វើដំណើរ​​មកប្រទេសជប៉ុន។ ប្រទេសដែលត្រូវបានហាមឃាត់ដទៃទៀតមានដូចជា ប្រទេសCameroon, ​ African ​, Costa Rica, Eswatini, Georgia, Grenada, Guatemala, Guyana, Haiti, Iraq, Jamaica, Lebanon, Mauritania, Nicaragua, Saint Vincent និង ​Grenadines និង​ប្រទេស Senegal។ 

រូបតំណាង

ការធ្វើដំណើរ​ចេញចូលប្រទេសជប៉ុនបានបញ្ឈប់ស្ទើរតែទាំងអស់ដោយសារតែការរឹត​បន្តឹង​រារាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារភ្ញៀវទេសចរបរទេស ហើយជាលទ្ធផលអត្រានៃការឆ្លង​ជំងឺបានធ្លាក់ចុះ ៩៩.៩ % ​។ បច្ចុប្បន្ននេះប្រទេសជប៉ុនបានបដិសេធចំពោះការ​ធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសដែលធ្លាប់បានទៅលេងប្រទេសទាំង​ ១១១ ​និងតំបន់ផ្សេងទៀតរួមទាំង សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងក៏ដូចជា​ប្រទេសផ្សេងទៀតក្នុងអាស៊ីផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ kyodo news

from: https://tnaot.com/km/m/detail/article/9335021