
តារា TikTok សុខា ទទួលបានការកែសម្ផស្សឥតគិតថ្លៃ និងម៉ូតូ Scoopy ឲ្យមួយគ្រឿង ពីហាងកែសម្ផស្សមួយកន្លែង
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ តារា Tik Tok សុខា បានលេចមុខសម្ដែងរឿងជាលើកដំបូង ដែលជាស្នាដៃផលិតដោយក្រុមហ៊ុន U-Well។ ទន្ទឹមនឹងមានភាពល្បីល្បាញរហូតដល់មានអ្នកស្គាល់ច្រើន តារា Tik Tok សុខា ក៏រងនូវពាក្យរិះគន់ ម៉ាក់ងាយមិនតិចនោះទេពីសំណាក់មនុស្សមួយចំនួនមកលើរូបនាង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ យោងតាមរូបថតប៉ុន្មានសន្លឹក ដែលលោកអ៊ឹម ជីវ៉ាបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការអាណិតអាសូរពីម្ចាស់មជ្ឈមណ្ឌលកែសម្ផស្សម្លិះ តារា Tik Tok សុខា បានទទួលម៉ូតូម៉ាក Scoopy យ៉ាងថ្មីស្រឡាងមួយគ្រឿង ព្រមទាំងសេវាកម្មកែសម្ផស្ស ដោយឥតគិតថ្លៃផងដែរ។
ក្រោយទទួលបានការកែសម្ផស្សរួចមក សម្រស់របស់សុខាមើលទៅប្រែប្លែក នឹងមានភាពស្រស់ស្អាតជាងមុន ជាពិសេសច្រមុះរបស់នាងរាងស្រួចស្អាតតែម្ដង។ គួរឲ្យដឹងផងដែរថា ក្រោយទទួលបានភាពល្បីល្បាញមក សុខា ត្រូវបានក្រុមហ៊ុនជាច្រើនហៅទៅថតសម្តែង ដូចជា ក្រុមហ៊ុន U Well , ដីឡូត៏កំពតឋានសួត៌ ជាដើមផងដែរ៕