Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាធ្វើការពង្រីកផ្ទៃដី ដាំដុះដំណាំស្រូវវស្ សាបានច្រើនជាង៦សែនហិតា

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងខែឧសភា ឆ្នាំ២០២០ បានធ្វើការបង្ហាញ ទៅលើការងារ​បង្កបង្កើន​ផលស្រូវរដូវវស្សា ដោយធ្វើការដាំដុះបានចំនួន៦៣៩ ១៥៨ហ.ត ស្មើនឹង២៤,​៧០% នៃផែនការចំនួន ២ ៥៨៨ ១៣០ហ.ត។

របាយការណ៍ដដែលបានបញ្ជាក់ថា ចំពោះផលិតកម្មដំណាំស្រូវរដូវវស្សាវិញ គឺល្បឿនការងារបង្កបង្កើន​ផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០មាន ផ្ទៃដីភ្ជួររាស់​សម្រេច​បាន​ចំនួន ៨៤៧ ៤៨៤ហ.ត ក្នុងនោះភ្ជួររាស់ដោយគោ-ក្របីមានចំនួន ២ ២០២ហ.ត និង ដោយគ្រឿងយន្តមានចំនួន ៨៤៥ ២៨២ហ.ត លើសឆ្នាំមុនចំនួន៤៩១ ៣១២ហ.ត។

ដោយឡែក ផ្ទៃដីសាបសម្រេចបានចំនួន ៥៤៨ហ.ត លើសឆ្នាំមុន ៥៤៥ហ.ត រីឯផ្ទៃដីស្ទូង និងព្រោះសម្រេចបាន ចំនួន ៦៣៩ ១៥៨ហ.ត ស្មើនឹង២៤,៧០% នៃផែនការចំនួន ២ ៥៨៨ ១៣០ហ.ត លើសឆ្នាំមុនចំនួន ១៥៥ ១៥១ហ.ត៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9334813