Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹកថ្ងៃទី១៧ ខែសីហានេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយដែរ​

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ​​ ទេ​ និង​ ពុំមានជាសះស្បេីយ​​​​ដែរ​ ។

រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១៧​ សីហា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនសរុប​ ២៧៣នាក់​ដដែល​ ជាសះស្បេីយគ្មាន ​​​ចំនួនសំរាកនៅពេទ្យ​ ៣៥នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៣៨នាក់​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 80632 ស្មេីនឹង​ 4857 ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

http://covid19-map.cdcmoh.gov.kh

from: https://tnaot.com/km/m/detail/article/9596193