ប្រាសាទបាពួន ឬបាភួន មានឈ្មោះដើមហៅថា ” ត្រីភុវនចូនាមណី” ដែលត្រូវបានកសាងឡើងនៅពាក់កណ្ដាលស.វ ទី ១១ ក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវម្ម៌ទី២ (១០៥០-១០៦៦ នៃគ.ស) ដើម្បីឧទ្ទិសដល់ព្រះសិវៈនៅក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទនេះស្ថិតនៅក្នុងទីក្រុងអង្គរធំ ហើយនៅចន្លោះប្រាសាទបាយ័ន និងលានជល់ដំរី។ ស្ពានហាលឆ្ពោះទៅប្រាសាទនេះត្រូវបានទ្រដោយសសរមូលៗជាច្រើនដើមដ៏គួរឲ្យទាក់ទាញ។
បើលោកអ្នកទៅទស្សនាទីនោះ សូមជួយថែរក្សាបរិស្ថានដោយមិនត្រូវចោលដបទឹកសុទ្ធ ឬសំរាមផ្ដេសផ្ដាស ព្រោះវាបង្កើតនូវរូបភាពមិនល្អសម្រាប់ជនបរទេសដែលមកទស្សនាប្រទេសយើង!