Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបធ្វើមុាំល្ហុងដែលស្រួយឆ្ងាញ់ពិសេសសំរាប់គ្រួសារ

#គ្រឿងផ្សំ

បង្គារស្រស់បកសំបកវះខ្នងយកលាមកវាចេញរួចលាងទឹកអោយស្អាត

អំបិល

រំដែងបុកវាអោយម៉ត់

អង្ករលីង

ល្ហុងចិតសំបក ហាន់វាក្រាស់ល្មមប្រវែង២ – ៣ ថ្នាំងដៃឬឈូសក៏បាន

#របៀបធ្វើ

ដាក់បង្គារក្នុងចានមួយបន្ទាប់មកដាក់អំបិល និងរំដេងរួចច្របាច់វាចូលគ្នា អោយរៀងយូរបន្តិចដើម្បីអោយសាច់បង្គាររឹង

រួចយកវាទៅដាក់ក្នុងក្រឡស្អាតមួយ(អត់យកទឹកដែលបានច្របាច់ចេញពីបង្គាទេ) បិតមាត់ក្រឡអោយជិតរក្សាទុកវាចោលប្រហែល7-10ថ្ងៃ។

បន្ទាប់ពី10ថ្ងៃក្រោយ យកបង្គារដែលនៅក្នុងក្រឡមកដាក់ក្នុងចានក្រឡុក(ធំល្មម)ណាមួយ បន្ទាប់មកយើងបន្ថែមអង្ករលីង រួចច្របល់វាចូលគ្នា

បន្ទាប់មកចាំដាក់ល្ហុងចូលច្របល់វាម្តងទៀត រួចដាក់វាចូលក្រឡរួចរក្សាវាទុក2-3ថ្ងៃរហូតដល់ល្ហុងជូរទើបអាចអាចញាំបាន។

បញ្ជាក់: ពេលញាំយើងអាចបន្ថែមនូវ ស្ករ ប៊ីចេង ម្ទេស ទៅតាមចំណូលចិត្ត។

អត្ថបទ: Brak Sophanna 

រូបភាព: Google

from: https://tnaot.com/km/m/detail/article/9594134