ជនជាតិដើមភាគតិចព្រៅបង្ហាញប្រពៃណីទំនៀមទម្លាប់ដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងបន្តអភិរក្ស
ជនជាតិដើមភាគតិចព្រៅ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាសែនព្រេន ឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ និងបង្ហាញអំពីប្រពៃណីទំនៀមទម្លាប់របស់ខ្លួនសំរាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។
តាំងពីឆ្នាំ១៩៩០មក បងប្អូនជនជាតិមួយចំនួនបានបាក់បែងចែកភូមិទៅរស់នៅផ្សេងៗពីគ្នាតែការគោរពប្រពៃណីរបស់ជនជាតិ (ព្រៅ, ព្នង, គួយ, ទំពួន, ចារាយ, ស្ទៀង និងគ្រឹង) បានធ្វើពិធីនេះដូចគ្នា ជាពិសេសការសែនព្រេនឡើងក្បាលស្រែសុំឱ្យដំណាំ ស្រែចំការ ច្បារដំណាំចៀសផុតពីសត្វចង្រៃស៊ីបំផ្លាញដើម្បីបានភោគផលច្រើន។
មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី ប្រមូលគ្នាយកអាហារ នំចំណី មកជួបជុំសែនព្រេន នៅចំពោះមុខអ្នកតាភ្នំ មានមាន់ អង្ករ បង្អែម អន្សម យកមកថ្វាយអារក្ស អ្នកតា៣ អារក្ស៤ ដូចថា អារក្សនាងតែង អ្នក
តាចំការ(នាងណយ) អ្នកតាស្រែ(តាដាំឌួង) គេហៅគេប្រាប់ឈ្មោះ ដើម្បីជួយឱ្យបានសុខសប្បាយទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព