Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​! បុរស​​បើក​​គ្រឿងចក្រ​ឆក់​យក​ជីវិត​​​៥​នាក់ និង​របួស​៤​នាក់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​គ្រឿងចក្រ​ស្ទូច​ជញ្ជាំង​បេតុង​ដោយ​មានការ​ឆ្វេស​ប្រហែស​បណ្តាល​មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​ង​រាជ​អាវុធហត្ថ​ខេត្ត​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា និង​បង្ក​របួស​ស្នាម​ដោយ​អ​ចេតនា​ដែល​ប្រព្រឹត្ត​កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត និង​របួស​សរុប​ទាំងអស់​ចំនួន​៩​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ឈ្មោះ ពុធ លី​វិ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​បើក​គ្រឿងចក្រ​ស្ទូច​ជញ្ជាំង​បេតុង​ថ្ម ដើម្បី​សាងសង់​អគារ​ផ្ទះល្វែង​ឱ្យ​ក្រុមហ៊ុន​បុរី​មួយ​កន្លែង ដោយសារ​តែ​ការ​ធ្វេសប្រហែស បណ្ដាល​ឱ្យ​គ្រឿងចក្រ​ផ្ងារជើង​ឡើង​លើ ចំណែក​ដងសន្ទូច​ក៏​បាន​បាក់​រលំ​សង្កត់ពីលើ​បុរី​បូ​រី និង​ហួស​ទៅ​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​របង​ទៀត​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែសីហា នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត គឺ​មាន​ករណី​គ្រឿងចក្រ​ដងសន្ទូច​មួយ​គ្រឿង​កំពុង​ស្ទូច​ជញ្ជាំង​បេតុង​ដែល​មាន​បណ្តោយ​ប្រវែង​៥​ម៉ែត្រ​៤​ជ្រុង កម្រាស់​ប្រហែល​១០​សង់ទីម៉ែត្រ បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង បណ្តាល​ឲ្យ​ដងសន្ទូច​នោះ​បាក់​សង្កត់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ និង​ផ្ទាំង​បេតុង​បាន​ធ្លាក់​សង្កត់​មនុស្ស​ចំនួន​៩​នាក់ ក្នុង​នោះ​បាន​បាត់បង់​ជីវិត​៥​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​របួសធ្ងន់​-​ស្រាល​ចំនួន​៤​នាក់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​គ្រឿងចក្រ​ស្ទូច​នេះ​ភ្លាម​ៗ​យក​មក​កន្លែង​បញ្ជាការដ្ឋាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9593882