រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំជូត មមី មមែ រកា កុរ ចំពោះរឿងស្នេហាមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាទៅវិញទៅមក
តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឆ្នាំរកា ឆុងជាមួយថោះ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីមួយក៏តែងផ្តល់ផលល្អៗមកមួយចំនួនមកវិញគ្រាន់កក់ក្តៅ។
ជំនួញ ៖ កំពុងមានភាពកាក់កបគួរសម ហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃគួរសម៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេពីព្រោះថាមានរឿងខ្វាយខ្វល់ចូលយាយីនាំឱ្យជួបការលំបាកច្រើនក្នុងការប្រឆាំងទប់ទល់។
ជំនួញ ៖ បើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានឡើយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីបើមិនទាន់មានគូគាប់ហើយចង់ធ្វើការជ្រើសរើសគូគ្រងគប្បីមានការប្រយ័ត្នប្រយែងព្រោះឱកាសជួបគូកម្មមានខ្ពស់ណាស់៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបញ្ហាមួយចំនួនចោមរោមធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មាននោះឡើយ។
ជំនួញ ៖ ជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់ទប់ទល់ចាយវាយប្រចាំថ្ងៃទៅរួច។រដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាមិនតិចនោះឡើយ៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ដូចនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តឬធ្វើអ្វីមួយប៉ុន្មានឡើយ។ការប្រកបការងារលោកអ្នកមានការនឿយហត់ច្រើន ហើយបើទោះបីធ្វើអ្វីទាល់តែខិតខំខ្លាំងទើបហុចផ្លែផ្កាគួរជាទីគាប់បំណង។
ជំនួញ ៖ មួយរយះពេលកន្លងមកមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិច ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់ទៅមុខតិចតួចបំផុតតែងាយថយក្រោយណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារលោកអ្នកគប្បីបំពេញការងារតូចធំឱ្យបានខ្ជាប់ខ្ជួននិងអត់ធ្មត់បន្តិចទើបប្រសើរ។
ជំនួញ ៖ ចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចង់តែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខ នាំមកនូវភាពខ្លោចផ្សាមកវិញហើយត្រូវមកដេកសោកការ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបញ្ហាឯកសារគប្បីប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដងផង។
ជំនួញ ៖ មិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះបាត់របស់ឬគ្រោះក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងម្នាក់ៗប្រកាន់ចិត្តរឹងមានះចំពោះគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនទៅមុខនិងហុចជាលទ្ធផលមកវិញគ្រាន់កក់ក្តៅ។
ជំនួញ ៖ មានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ច។
ការងារ ៖ ប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតរឿងពីតូចទៅធំឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬដាក់ពាក្យធ្វើការងារអ្វីមួយផង។
ជំនួញ ៖ មិនថាទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានហូរចូលមួយៗគ្រាន់បំពេញបំពង់ ហើយបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាពេលវេលាល្អប្រសើរដែរ។
ស្នេហា ៖ ប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានបញ្ហាប្រទាំងប្រទើសច្រើន ហើយពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើង។ចំពោះស្ត្រីកុំបង្កការផលលំបាកដល់អ្នកដទៃពីរឿងអ្វីមួយពីព្រោះឥទ្ធិពលអាក្រក់របស់លោកអ្នកនឹងចាំទទួលនៅពេលក្រោយជាក់ជាពុំខាន។
ជំនួញ ៖ មិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
ស្នេហា ៖ ប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះមិនថាការសម្រេចចិត្ត ទិញផ្ទះ លេងហ៊ុន ចរចាទំនាក់ទំនងការងារឬផ្លាស់ប្តូរអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។ការរស់នៅមានភាពសុខដុមគួរសមប៉ុន្តែកិច្ចការងារត្រូវពុះពារទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។
ជំនួញ ៖ មានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតក៏អាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ផង៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានអ្វីមួយចូលមកកូរផ្លូវចិត្តធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។នៅក្នុងផ្ទះសម្បែងស្ត្រីចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺណាមួយបៀតបៀនយាយីហើយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។
ជំនួញ ៖ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារពាក់ព័ន្ធនឹងបញ្ហាប្រាក់កាសនិងបញ្ហាប្រកបជំនួញអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើអ្វីមួយផងដែរ។
ជំនួញ ៖ ពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាប្រពៃ៕ ប្រភព៖ Cen