Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជា​ស្នើ​ UN ​ពន្យា​រ​ផ្លាស់​ប្តូរ​និង​បញ្ជូន​ទាហាន​មួក​ខៀវទៅ​បំពេញ​បេស​កម្ម​នៅ​ក្រៅប្រទេស

កម្ពុជា​​​បាន​ស្នើ​អង្គការ​សហប្រជាជាតិ​(UN) ពន្យា​រ​ការ​ផ្លាស់​ប្តូរ​ក្រុម​ទាហ៊ាន​មួក​ខៀវ​ទៅ​បំរើ​ការ​នៅ​ក្រៅប្រទេស និង​ប​ញ្ជូ​ន​មក​កម្ពុជាវិញ​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​សួន​ទឹក នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែសីហា ឆ្នាំ​២០២០ នេះថា ស​ម្តេច​បាន​ប្រាប់​ទៅ​​លោក​​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទាក់​ទង​ភ្លាម ទៅ​អគ្គលេខាធិការ​អង្គ​ការ​សហ​ប្រជា​តិ ហើយ​បើយោង​រ​​បាយ​ការណ៍​តំណាង​អចិន្ត្រៃយ៍ នៅ​អង្គការ​សហ​ប្រជា​តិ យើង​បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ពន្យា​រ​នៃ​ការ​ដោះ​ដូរ កំលាំង​ប្រ​តិ​បត្តិ​ការ រក្សា​សន្តិភាព​អង្គ​ការ​សហប្រជាជាតិ​។

​សម្តេច​បញ្ជាក់​ថា​៖«​ព្រោះ​នៅ​ពេល​ខាង​មុខ​នេះ​យើង​ត្រូវ​ដោះ​ដូរ​កំលាំង​រហូត​ដល់​ជាង​៤០០​នាក់ បើ​ដូច្នេះ​ហានិភ័យ​នៃ​ការ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​ដែល​មាន​កងទ័ព​យើង​នៅ​ម៉ា​លី អា​ហ្រិ​ក​កណ្តាល លី​បង់ ស៊ូ​ដង់​ខាងត្បូង​(​មាន​ហានិភ័យ​ខ្ពស់​) ។ ដូច្នេះ​បានជា​កម្ពុជា លើក សំណើរ​ទៅ​អង្គ​ការ​សហប្រជាជាតិ ឲ្យ​ពន្យា​ការ​ផ្លាស់​ប្តូរ​កង​រក្សា​សន្តិភាព ដែល​ត្រូវ​ដឹក​ពី​ប្រទេស​ក្រៅ​ចូល​មក​កម្ពុជា​យើង ​ដឹក​ពី​កម្ពុជា​ទៅ​ប្រទេស​ក្រៅ ដូច្នេះ​គេ​ហៅ​ថា​ឆ្លង​ជំងឺឌុ​ប​តែ​ម្តង​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​កងទ័ព​កម្ពុជា​ដែល​ត្រូវ​ចេ​ញួ​ទៅ​ជំនួស​កងទ័ព​នៅ​ខាងក្រៅ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ប្រទេស​នោះ​ចំនួន​១៤ ថ្ងៃ ហើយ​អ្នក​ដែល​មក​ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​រយៈពេល​១៤​ថ្ងៃ ។ លើ​ក​ការ​ជាក់ស្តែង​ចំនួន​៦២​នាក់​ដែល​មក​ពី​ម៉ា​លី បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយសារ​ពេល​មក​ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​នៅ​ក្នុង​ចំនួន​នេះ​​មាន​ចំនួន​៩​នាក់ ។ ប៉ុន្តែ​ក្រោយមក ក៏​រក​មិនឃើញ​ក៏​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ក្រោយមក​ទៀត​ក៏​មាន​ករណី​ម្នាក់​នៅ​ខេត្តកណ្តាល ។ ករណី​នេះ​ត្រូវ​បាន​ដាក់​បទបញ្ជា​ឲ្យ​ប្រមូល​អ្នក​ដែល​ធ្វើ​ដំ ណើ​រ​រួម​គ្នា​វិល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ​នៅ​បន្ទាយ​កងទ័ព​។ ទន្ទឹម​នឹង​នោះ​ក៏​បាន​ស្វែង រក​អ្នក​ដែ​ធ្វើការ​ប៉ះពាល់​ផ្ទាល់ និង​ទីកន្លែង​ដែល​ប៉ះពាល់​ផង​ដែរ​ ។ ​

​សម្តេច​សង្កត់ធ្ងន់​ថា ​៖ «​បញ្ហា​នេះ​ខ្ញុំ​បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ឲ្យ​ពន្យា​ពេល​សម្រាប់​កង​រក្សា​សន្តិភាព បើ​មិន​បាន​គ្រប់​ប្រទេស​ទាំងអស់ ក៏​ស្នើ​សុំ​ឲ្យ​កម្ពុជា ។ យើង​មិន​ស្នើ​ទុក​កងទ័ព​យើង​នៅ​ទីនោះ​រាប់​ឆ្នាំ​នោះ​ទេ​។ តែ​យើង​សុំ រក្សា​កងទ័ព​យើង​នៅ​ទីនោះ មួយ​រយកាល​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ឆ្លង​និង​នាំ​ចូល​ពី​ប្រទេស​ក្រៅ ហើយ​មក​ចម្លង​មក​ក្នុង​ប្រ​ទេស​យើង​»៕​ ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9593752