មានបុរសចូលនិវត្តន៍ឈ្នោះ Angelo Boletti មកពីទីក្រុង Castiraga Vidardo នៃប្រទេសអ៊ីតាលីនៅ Lombardy បានរលោភច្បាប់ដែលចែងថា សត្វចិញ្ចឹមត្រូវតែរក្សាទុកនៅចម្ងាយអប្បបរមា ១០ម៉ែត្រពីផ្ទះជិតខាង។
មូលហេតុគឺសត្វមាន់គករបស់លោក តែងតែរងាវផ្អើលគេឯង ។ បង្ករអោយមានការត្អួញជាច្រើនអំពីទម្លាប់ពេលព្រឹករបស់សត្វមាន់នេះ ប៉ូលិសបានធ្វើការអង្កេត ហើយក៏សម្រេចផាកពិន័យលោក Boletti ក្នុងទំហំទឹកប្រាក់ ២០០ដុល្លារអាមេរិក។
ក៏មានការមិនពេញចិត្តពីម្ចាស់មាន់គឺលោក Boletti ព្រោះជាការពិន័យដោយគ្មានការព្រមានជាមុន លោកអភិបាលក្រុង ក៏បានចេញមុខអះអាងថា បូលីសក៏បានទៅសាកសួរម្ចាស់មាន់តាំងពីខែកក្កដា និងបានប្រាប់ពីច្បាប់រក្សាសត្វចិញ្ចឹមចម្ងាយ ១០ម៉ែត្រពីអ្នកជិតខាងរួចហើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍វាមិនមែនតែម្តងទេ ដែលមាន់របស់លោកស្រែកយ៉ាងខ្លាំង ហើយបង្កឱ្យមានជម្លោះផ្លូវច្បាប់ដ៏ចម្រូងចម្រាស។ កាលពីឆ្នាំមុន មានគ្រួសារមួយនៅបារាំងក៏ត្រូវបានគេប្តឹងជាមួយបញ្ហាបែបនេះដែរ ៕ ដោយ៖ត្នោត