Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

G20 ត្រៀមប្រាក់បម្រុងជាង២១ពាន់លានដុល្លារ សម្រាប់ប្រឆាំងនឹងកូវីដ១៩

រដ្ឋជាសមាជិក G20 បានត្រៀមមូលនិធិ​បម្រុង សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ រួមទាំង ការធ្វើរោគវិនិច្ឆ័យ ការចាក់វ៉ាក់សាំង ការព្យាបាល ហើយការស្រាវជ្រាវ និងការអភិវឌ្ឍន៍វ៉ាក់សាំងជាដើម។

យោងតាមសេចក្ដីថ្លែងការណ៍ បានចុះផ្សាយ នៅលើគេហទំព័រផ្លូវការ G20 នៅថ្ងៃទី៦ ខែមិថុនា បានឲ្យដឹងថា រដ្ឋជាសមាជិក G20 បានព្រមព្រៀងគ្នា​ ​ត្រៀមថវិកាបម្រុង​ជាង២១ពាន់លាន​ដុល្លារ នៅក្នុងមូលនិធិ​សម្រាប់កិច្ចខិតខំប្រឹងប្រែង ​ទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា​ប្រភេទថ្មី ឬកូវីដ១៩។ ដោយមានការអញ្ជើញពីបណ្ដាប្រទេជាច្រើនផងនោះ G20 បានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃកូវីដ១៩។ ប៉ុន្ដែរហូតមដល់ពេលនេះ ប្រទេសជាសមាជិក G20 និងប្រទេសដែលត្រូវអញ្ជើញ បានបសន្យាផ្ដល់ថវិកា ជាង២១ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ដល់ការផ្ដល់មូលនិធិដល់អង្គការសុខភាពពិភពលោក។

ប្រភពព័ត៌មានដដែល បានបន្ដថា មូលនិធិទាំងនេះ នឹងត្រូវតៀមសម្រាប់គោលបំណង ទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុស រួមទាំង ការធ្វើរោគវិនិច្ឆ័យ ការចាក់វ៉ាក់សាំង ការព្យាបាល ហើយការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំងផងដែរ។

បើយោងតាមស្ថិតិចុងក្រោយ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦ ៧១៤ ៣០០នាក់ និងស្លាប់ជាង ៣៩៣ ៤០០នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9334519