Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញសត្វអណ្តើកមួយក្បាលបានស្លាប់នៅលើឆ្នេរJomtien

នៅម៉ោងប្រហែលជា ៨ យប់មិញនៅឆ្នេរ​​ Jomtien ក្បែរ​ភូមិ Soi 17 មានសត្វអណ្តើកសមុទ្រមួយក្បាល​​ងាប់នៅលើឆ្នេរខ្សាច់​ដោយមាន​ភ្ញៀវទេសចរណ៍និងអ្នកស្រុកយ៉ាងច្រើនបានចោមរោមមើល។

យោងតាមក្រុម​សង្គ្រោះមកពីកងទ័ព​សមុទ្របាន​ឱ្យដឹងថា សត្វអណ្តើកមួយក្បាល​នោះទើបតែ​ងាប់នាពេលថ្មីៗនេះហើយវាមាន​ទម្ងន់ ៥០ គីឡូក្រាម និងមានអាយុប្រហែលជា ១៥ ឆ្នាំ។

សត្វអណ្តើកសមុទ្រនោះនឹងត្រូវយកទៅមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើកសមុទ្រនៅ Sattahip ​ដើម្បីធ្វើកោសល្យវិច័យ​រកពីមូលហេតុពិតប្រាកដនៃការស្លាប់។ សត្វអណ្តើកសមុទ្រត្រូវបានការពារនៅតំបន់ជុំវិញក្រុង Pattaya និងមាន​សំបុកធម្មជាតិនៅលើកោះក្បែរ ៗ ដូចជាកោះ​ Khram ជាដើម៕ 

 កែសម្រួលដោយ៖ ​ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9593409