អ្នកនាំពាក្យនៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងកងទ័ពលេខ៤ បាននិយាយនៅថ្ងៃសុក្រថា អ្នកបះបោរ ២ នាក់ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅក្នុងស្រុក Nongjik ខេត្ត Pattani កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ដែលបណ្តាលឱ្យកងទ័ពម្នាក់មាននាមជាអ្នកការពារក្នុងតំបន់ស្លាប់។
មន្ត្រីយោធាបានតាមដានជនសង្ស័យដោយចុះទៅក្នុងព្រៃមួយនៃសង្កាត់ Kolum ស្រុកYarang ខេត្ត Pattani ។ នៅពេលចូលទៅដល់កន្លែងលាក់ខ្លួនរបស់ពួកគេ ស្រាប់តែជនសង្ស័យបើកការបាញ់ប្រហារមកកាន់ក្រុមមន្រ្តីទាហាន ដែលធ្វើឱ្យក្រុមមន្ត្រីទាហានចាំបាច់ត្រូវបាញ់តបវិញដើម្បីការពារខ្លួន។
ការបាញ់ប្រហារនេះបណ្តាលឱ្យទាហាន ៣ នាក់រងរបួស និង ស្លាប់ជនសង្ស័យចំនួន ២ នាក់ឈ្មោះ Masukri Sarumo និង Anwar Golae ។
នៅកន្លែងកើតហេតុមន្រ្តីទាហានបានរកឃើញកាំភ្លើងម៉ាក AK-47 មួយដើម កាំភ្លើងម៉ាក 9mm មួយដើម និងសម្ភារបោះជំរំជាច្រើនទៀត។ ក្រុមមន្ត្រីទាហានបានប៉ាន់ស្មានថា ក្រុមនេះប្រហែលជាមានសមាជិក ៥ នាក់ ដោយ ៣ នាក់បានរត់គេចខ្លួនបាត់ និងពីរនាក់ទៀតបានស្លាប់ក្នុងការបាញ់ប្រហារ។
ក្រុមទាហានកំពុងវាយកម្ទេចកន្លែងបោះជំរំរបស់ពួកគេចោល ដើម្បីស្វែងរកជនសង្ស័យផ្សេងទៀតនិងដើម្បីធានាសុវត្ថិភាពដល់ប្រជាជនក្នុងខេត្ត Pattani ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand