ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រភេទដំបូងរបស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតីវ្លាឌីមៀ ពូទីន បានប្រកាសថា វាជាវ៉ាក់សាំងកូវីដ ដែលត្រូវបានទទួលស្គាល់ដំបូងគេនៅលើពិភពលោក។
ការប្រកាសរបស់លោកពូទីន កាលពីថ្ងៃអង្គារ៍ អំពីវ៉ាក់សាំងនេះ ត្រូវបានឆ្លើយតបដោយការប្រុងប្រយ័ត្នពីអ្នកវិទ្យាសាស្ត្រ និងអង្គការសុខភាពពិភពលោក ដែលបាននិយាយថា វានៅតែត្រូវការការត្រួតពិនិត្យសុវត្ថិភាពឱ្យបានម៉ត់ចត់។
ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា៖ «វ៉ាក់សាំង ការពារមេរោគថ្មីដែលបង្កើតដោយវិទ្យាស្ថានស្រាវជ្រាវហ្គាម៉ាយ៉ាយ៉ា ត្រូវបានផលិត»។
លោកពូទីនបាននិយាយថា វ៉ាក់សាំងនេះ មានសុវត្ថិភាព ហើយកូនស្រីរបស់គាត់ម្នាក់ត្រូវបានទទួលការចាក់វ៉ាក់សាំងនេះ ទោះបីការធ្វើតេស្តគ្លីនិកមិនទាន់បានបញ្ចប់ ហើយការធ្វើតេស្តដំណាក់កាលចុងក្រោយ ដែលមានមនុស្សជាង ២,០០០នាក់បានចាប់ផ្តើមនៅសប្តាហ៍នេះក៏ដោយ។
អ្នកវិទ្យាសាស្ត្រលោកខាងលិចមានការសង្ស័យដោយការព្រមានខ្លះថា ការចាក់វ៉ាក់សាំងលឿនពេកអាចមានគ្រោះថ្នាក់ ប៉ុន្តែរុស្ស៊ីបានបដិសេធការរិះគន់ថា ជាការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់ការស្រាវជ្រាវរបស់ទីក្រុងម៉ូស្គូ។
វ៉ាក់សាំងរុស្ស៊ី ត្រូវបានគេហៅថា “Sputnik V” ដែលយកឈ្មោះតាមផ្កាយរណបសម័យសូវៀតដែលត្រូវបានបាញ់បង្ហោះជាលើកដំបូងនៅទីអវកាសក្នុងឆ្នាំ ១៩៥៧។ វាត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវហ្គាម៉ាយ៉ាយ៉ា សម្រាប់ការពារជំងឺរាតត្បាត និងមីក្រូជីវសាស្ត្រ នៅទីក្រុងម៉ូស្គូ ដោយមានការសម្របសម្រួលជាមួយក្រសួងការពារជាតិរុស្ស៊ី។
វ៉ាក់សាំងរុស្ស៊ី ត្រូវបានគេហៅថា “Sputnik V” ដែលយកឈ្មោះតាមផ្កាយរណបសម័យសូវៀតដែលត្រូវបានបាញ់បង្ហោះជាលើកដំបូងនៅទីអវកាសក្នុងឆ្នាំ ១៩៥៧។ វាត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវហ្គាម៉ាយ៉ាយ៉ា សម្រាប់ការពារជំងឺរាតត្បាត និងមីក្រូជីវសាស្ត្រ នៅទីក្រុងម៉ូស្គូ ដោយមានការសម្របសម្រួលជាមួយក្រសួងការពារជាតិរុស្ស៊ី។
ប្រធានវិទ្យាស្ថាន លោក Alexander Gintsburg បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass កាលពីថ្ងៃសៅរ៍ថា អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយនៃសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ នឹងមានសកម្មភាពពីរ។
ប្រទេសរុស្ស៊ី បាននិយាយថា ការផលិតវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ត្រូវបានរំពឹងទុកចាប់ពីខែកញ្ញា ហើយគ្រោងនឹងផលិតដូសចំនួន ៥លានដូសក្នុងមួយខែត្រឹមខែធ្នូ ឬមករា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mikhail Murashko បាននិយាយនៅសប្តាហ៍នេះថា វ៉ាក់សាំងដំបូងនឹងត្រូវផ្តល់ជូនវេជ្ជសាស្ត្រ ហើយក្រោយមកអាចរកបានសម្រាប់ប្រជាជនរុស្ស៊ីទាំងអស់ដោយស្ម័គ្រចិត្ត៕ដោយ៖កោះសន្តិភាព