ខាងក្រោមនេះគឺជាក្បាច់ហាត់ប្រាណងាយៗដោយអ្នកគ្រាន់តែចំណាយពេល ១៥ នាទីក្នុងមួយថ្ងៃដើម្បីហាត់ក្បាច់ហាត់ប្រាណទាំងនេះនោះអ្នកប្រាកដជាទទួលបានរាងកាយដែលមានភាពសិចស៊ីនិងរឹងមាំជាមិនខាន។
១. ក្បាច់អោនងើប(អាវ៉ង់)៖ក្រាបនៅលើឥដ្ឋដោយប្រើដៃនិងចុងជើងទ្រទម្ងន់ខ្លួន រករបស់អ្វីមកទ្រដៃម្ខាងរួចធ្វើចលនាអោនងើបៗហើយបន្តទៅដៃម្ខាងទៀត។
២. ក្បាច់ធ្វើចលនារត់ទៅម្ខាង៖រកវត្ថុម៉្យាងដាក់នៅកណ្តាលរួចហើយធ្វើចលនាដោយរត់ពីម្ខាងទៅម្ខាងចុះឡើងដោយកុំភ្លេចយកចុងដៃប៉ះនូវក្តារដែអ្នកជាន់នោះ ជើងត្រូវឲ្យត្រង់ លឿនបន្តិចកាន់តែល្អ។
៣. ក្បាច់ពត់ជើង៖រករបស់មួយសម្រាប់ទ្រទម្ងន់ជើង ឈររួចបោះជំហ៊ានជើងម្ខាងប្រហែល ២ ហ្វីតទៅមុខដោយបន្ទន់ជង្គង់។ ធ្វើចលនាបែបនេះដោយដូរជើងម្តងឆ្វេងម្តងស្តាំ។
៤. ចលនាឡើងភ្នំ៖ក្រាបខ្លួនទៅលើឥដ្ឋជាមួយនឹងកំណល់មួយរួចធ្វើចលនាជើងដោយបោះទៅមុខត្រឹមពាក់កណ្តាលជង្គង់ ព្យាយាមរក្សាដងខ្លួនឲ្យត្រង់ ធ្វើបែបនេះដោយដូរជើងចុះឡើង៕ ដោយ៖ ឡាវែនដឺរ