Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុំភ្លេចជួបគ្នាអ្នកសៀមរាប!! ជាមួយការប្រគំតន្រ្តីពិសេស Mini Concert របស់ GMB Family

ក្រុមតារាចម្រៀងរបស់ GMB Entertainment និងមានការប្រគំតន្រ្តីពិសេស Hello Friday Night Mini Concert នាយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ ដែលមានទីតាំងនៅសណ្ឋាគារ The Twizt – Lifestyle Hostel នាទឹកដីអង្គរ ខេត្តសៀមរាប។

ដើម្បីជាកាដូពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្រ GMB Entertainment កំពុងត្រៀមក្នុងការបើកសម្ពោធ បទចម្រៀងថ្មីរបស់តារាចម្រៀង កញ្ញា Chan Puthy Ka, កញ្ញា Ma Ma, លោក Por Xeang, និងកញ្ញា Ela La ក្នុងការប្រគំតន្ត្រីនេះផ្ទាល់តែម្ដង។​

ចំពោះតម្លៃសំបុត្រចូលរួមទស្សនាការប្រគំតន្រី្តខាងលើមានតម្លៃ 7$ ព្រមទាំងមានការថែមជូននូវកាត Membership ដែលមានការបញ្ចុះតម្លៃ ២០% ពីសណ្ឋាគារ The Twizt – Lifestyle Hostel និង Cocktail ឬស្រាបៀ រួមជាមួយអាវយឺត GMB ដ៏ស្រស់ស្អាតមួយផងដែរ លេខទូរសព្ទទំនាក់ទំនងកក់សំបុត្រ 096 6794848/ 096 55 77 996៕

from: https://tnaot.com/km/m/detail/article/9596328