Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកទោស ២ នាក់ដែលត្រូវកាត់ទោសប្រហារជីវិតកាល​ឆ្នាំ២០១៤ ត្រូវ​បានបន្ធូរបន្ថយទោស

កម្មករចំណាកស្រុកពីរនាក់មកពីប្រទេសមីយ៉ាន់ម៉ាត្រូវកាត់ទោសប្រហារជីវិតបន្ទាប់ពី​ត្រូវចោទប្រកាន់ពីបទសម្លាប់​ជនជាតិអង់គ្លេសពីរនាក់នៅកោះ​ Tao ហើយពេលនេះតុលាការបាន​បន្ថយទោសរបស់ពួកគេមកនៅត្រឹម​ជាប់ពន្ធនាគារ​អស់មួយជីវិតក្រោមសារព្រះរាជក្រឹត្យ។

​ជនល្មើសមានឈ្មោះ Zaw Lin និង Win Zaw Htun ត្រូវបានកាត់ទោសប្រហារជីវិតពីបទឃាតកម្មលើលោក David Miller និងឃាតកម្ម​ព្រមទាំងចាប់រំលោភលើជនរងគ្រោះឈ្មោះ Hannah Witheridge ដែលសាកសពត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយកន្លែងនៅលើកោះទេសចរណ៍ដ៏ពេញនិយមក្នុងក្រុង Surat Thani កាលពីខែកញ្ញាឆ្នាំ ២០១៤ ។

បុរសទាំងពីរត្រូវបានផ្តន្ទាទោស​កាលពីឆ្នាំ ២០១៥ ហើយសេចក្តីសម្រេចត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ក្នុងឆ្នាំ ២០១៧ និងតុលាការកំពូលនៅខែសីហាឆ្នាំ ២០១៩ ។ មេធាវីរបស់ពួកគេបានប្រាប់​កាសែត ​ Reuters ថាទោសរបស់ពួកគេនឹងត្រូវកាត់បន្ថយមកនៅត្រឹមជាប់គុកអស់មួយជីវិតក្រោមការលើកលែងទោសពីព្រះមហាក្សត្រ៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9591367