នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ ធ្វើឱ្យអ្នកជំងឺសរុបក្នុងប្រទេសនៅរក្សាចំនួន ៣ ៣៧៦នាក់ និងមានអ្នកស្លាប់ចំនួន ៥៨នាក់ដដែល។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានប្រកាសនៅថ្ងៃសៅរ៍នេះថា ក្នុងចំណោមអ្នកជំងឺទាំង ៣ ១៩៣ មានអ្នកជាសះស្បើយចំនួន ៩៤.៦% និងបន្សល់អ្នកជំងឺ ១២៥ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ២១.៣លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៧៦៣ ០៦៤នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៥.៤៧លាននាក់។
ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ៣.៣លាននាក់។
ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី ៣ ដែលមានអ្នកឆ្លងសរុបចំនួន ២.៥លាននាក់។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងមេរោគកូវីដ១៩បានមានប្រសាសន៍ថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១៤ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩ទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post