អភិបាលខេត្តភូកេតលោក Phakaphong Tavipatana បានប្រកាសនៅថ្ងៃសៅរ៍ថា ឆ្នេរសមុទ្រនៅខេត្តភូកេតទាំងអស់នឹងបើកដំណើរការឡើងវិញនៅថ្ងៃអង្គារ ទី៩ ខែមិថុនាខាងមុខនេះ ។
ការបើកឆ្នេរឡើងវិញត្រូវបានអនុម័តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃខេត្តនៅសាលាខេត្តភូកេតនៅថ្ងៃនេះ។ ការប្រកាសនេះត្រូវបានចុះផ្សាយដោយការិយាល័យនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃប្រទេសថៃនៅលើទំព័រហ្វេសប៊ុកផ្លូវការតែម្តង។ គោលការណ៍ណែនាំសម្រាប់អ្នកទេសចរមកលេងតាមឆ្នេរនិងប្រតិបត្តិករអាជីវកម្មត្រូវតែអនុវត្តតាមការគោលការណ៍រក្សាគម្លាតជាកត្តាចាំបាច់បំផុត។
រូបតំណាង
តាមរយៈប្រកាសដដែលនេះ ការិយាល័យ PRភូកេត ក៏បានប្រកាសបើកការិយាល័យដឹកជញ្ជូនផ្លូវគោកខេត្តភូកេតចាប់ពីថ្ងៃទី៨ ខែមិថុនា ហើយសេវាកម្មទាំងអស់នឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃទី២២ ខែមិថុនា។ សាលាបើកបរក៏ត្រូវបានអនុញ្ញាតឱ្យបើកវិញផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket News