Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលករខ្មែរ២៩នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន

អាជ្ញាធរថៃ កំពុងធ្វើការឃាត់ខ្លួន ពលករខ្មែរ២៩នាក់ ខណៈពេលលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ឈម ទឹកដី​កម្ពុជា ស្រុក​ថ្ម ពួក​ ខេត្តបន្ទាយមានជ័យ។

នៅក្នុងហេតុការណ៍ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ជាជាតិថៃ ដែលបានជាប់ចោទជាមេខ្យល់ ក្នុងការដឹកនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។

បើតាម​ការ​សាកសួរ​ពលករ​ទាំងនេះបានឱ្យដឹងថា ពួកគេបាន​ចំណាយ​ប្រាក់ ទៅ​ឲ្យ​មេខ្យល់ក្នុង​ម្នាក់​៤៦០០​បាត ប៉ុន្តែមេខ្យល់យក​មុន ក្នុង​ម្នាក់​២០០០។

ក្នុង​ចំណោម​នេះ​ពលករ​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ​ចាប់​ពេល​កំពុង​ជិះ​រថយន្ត​ចេញពី​ព្រំដែន​ ចូលក្នុងស្រុក​តា​ប្រា​យ៉ា ប្រទេសថៃ។ លុះ​៣​ម៉ោង​ក្រោយមក មាន​ពលករ​២៤​នាក់ផ្សេង​ទៀត បាន​ដើរ​ដោយ​ថ្មើរ​​ជើង នៅក្នុងទឹកដីថៃ ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ដូច​គ្នា៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9591246