ការងារសាងសង់ប្រព័ន្ធផ្លូវទឹកនៅភូមិ Ha Tanwa និងភូមិ Soi Sukhumvit ៤៥ ត្រូវបានពន្យារពេលធ្វើឱ្យអ្នកម៉ៅការសាងសង់ត្រូវផាកពិន័យជាប្រាក់ចំនួន ១.៨ លានបាត។ កាលបរិច្ឆេទផុតកំណត់នៃការសាងសង់ថ្មីនឹងមានរយៈពេលពីរខែ។
ប្រជាជនក្នុងតំបន់បានត្អូញត្អែរទៅកាន់អ្នកយកព័ត៌មាន The Pattaya News អំពីបញ្ហានៅភូមិ Ha Tanwa ក្នុងសង្កាត់ Nongprue នៅពេលដែលអ្នកម៉ៅការមិនបញ្ចប់ការងារឱ្យបានទាន់ពេលវេលា ហើយផ្លូវនេះបានផ្អាកការសាងសង់រយៈពេល ៥ ខែមកហើយ។ អ្នកស្រុកម្នាក់បានប្រាប់កាសែត The Pattaya News ថា ការសាងសង់នេះគួរតែធ្វើរួចរាល់យូរខែមុនមកម្ល៉េះ ប៉ុន្តែអ្នកម៉ៅការបានផ្អាកការសាងសង់រយៈពេល ៥ ខែមុនហើយមិនទាន់ឃើញមកបន្តការងារទៀត។ ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានបន្ថែមថាការពន្យារពេលនេះ បានបង្កការខូចខាតផ្លូវ និងបង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុករបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
លោក Anuwat Laothongkam មន្ត្រីអង្គភាពសាធារណៈការក្រុង Pattaya បានមានប្រសាសន៍ប្រាប់ The Pattaya News ថា ការងារនេះបានបញ្ចប់ត្រឹមតែ ៥០% ប៉ុណ្ណោះ។ អ្នកម៉ៅការនឹងត្រូវពិន័យចំនួន ១.៨លានបាត សម្រាប់ការពន្យារ។ លោកបានបន្ថែមថា ការស្ថាបនាថ្មី(បន្ត)ត្រូវតែបញ្ចប់ក្នុងរយៈពេល ២ ខែទៀត។ គួរបញ្ជាក់ផងដែរថា មិនត្រឹមតែភូមិទាំងពីរខាងលើនោះទេដែលត្រូវពន្យារពេល នៅមានកន្លែងផ្សេងមួយចំនួនទៀតដែលត្រូវពន្យារពេលសាងសង់។ អ្នកម៉ៅការមួយចំនួនបានអះអាងថា ការពន្យារពេលគឺដោយសារតែការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងអំឡុងពេលមេរោគកូវីដ១៩ផ្ទុះឡើង ប៉ុន្តែមន្រ្តីទីក្រុងមិនយល់ស្របទេ ដោយបានអះអាងទៅខាងភាគីម៉ៅការវិញថា ពេលវេលាផុតកំណត់កាលពីដំបូងឡើយ គឺមុនការដាក់ប្រទេសក្នុងគ្រាអាសន្នទៅទៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news