ធ្លាប់តែលឺការហាត់ប្រាណលើរាងកាយ ដៃ ជើង តែនេះផ្ទៃមុខក៏អាចធ្វើលំហាត់ប្រាណបានដែរ។ តើគេធ្វើយ៉ាងម៉េចហើយមានប្រយោជន៍អ្វីខ្លះទៅ?អានអត្ថបទខាងក្រោមនេះអ្នកនឹងដឹងជាមិនខាន៖
១. ធ្វើមាត់ទា៖ធ្វើចលនានៅលើមាត់រួចរុញទៅដល់ថ្ពាល់ដោយលើកបបូរមាត់ឡើង។ ធ្វើបែបនេះ ១៥ ដង។
២. ធ្វើកាយវិការមាត់៖ដោយរុញបបូរមាត់ម្ខាងចុះទៅក្រោម អ្នកនឹងឃើញសសៃមួយនៅលើកញ្ចឹងករបស់អ្នក។ ធ្វើបែបនេះ ១៥ ដង។
៣. ធ្វើមាត់ត្រី៖មនុស្សជាច្រើនដឹងថាត្រូវធ្វើមាត់នេះបែបណា ។ ខាំថ្ពាល់របស់អ្នកហើយបឺតចុងមាត់របស់អ្នកឲ្យជាប់។ ធ្វើបែបនេះ ១៥ ដង ម្តង ១០ វិនាទី។
៤. រឹតបន្តឹងថ្ពាល់៖ការធ្វើថ្ពាល់ឲ្យខ្ពស់គឺមុខរឹតតែធ្វើឲ្យមុខរាងពងក្រពើ។ បើកមាត់របស់អ្នករួចញញឹមបែបនេះកុំឲ្យចេញធ្មេញហើយរុញថ្ពាល់ឡើងទៅលើ។ សង្កត់បែបនេះរយៈពេល ១៥វិនាទី។
៥. បិទភ្នែក៖ជឿឬមិនជឿ? គ្រាន់តែបិទភ្នែកក៏អាចជួយដុតបំផ្លាញជាតិខ្លាញ់នៅលើថ្ពាល់របស់អ្នកបានដែរ។ ដូច្នេះត្រូវប្រឹងបិទភ្នែកឲ្យតឹងតាមអ្វីដែលអ្នកអាចធ្វើបាន។ ធ្វើបែបនេះ ១៥ ដង ម្តង ៣ វិនាទី។
៦. បិទភ្នែក៖រុញចង្ការរបស់អ្នកឡើងដោយបិទមាត់ឲ្យជិតហើយព្យាយាមលើកចង្ការរបស់អ្នកឡើងឲ្យខ្ពស់តាមដែលអាចធ្វើបាន។ ធ្វើបែបនេះ ១៥ ដង។
៧. ធ្វើមាត់ទៅចំហៀង៖ធ្វើដូចជាអ្នកកំពុងតែថើបបែបចំហៀងមាត់ហើយប្តូរមាត់ម្តងឆ្វេងម្តងស្តាំ។
៨. ហារមាត់៖ការធ្វើបែបនេះគឺមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការដុតខ្លាញ់ថ្ពាល់។ រុញអណ្តាតរបស់អ្នកជាមួយនឹងធ្មេញមុខខាងក្រោមហើយព្យាយាមហារមាត់តាមដែលអ្នកធ្វើបាន៕ ដោយ៖ ឡាវែនដឺរ