
រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីដែលមានរូបឆោមស្រស់សោភា និងជាមេម៉ាយកូន១ ដ៏ស្រស់ស្អាត ឬអាចនិយាយបានថា ក្រមុំសុំខ្មាស់ អ្នកនាងភិន សុដាលីស កំពុងត្រូវបានគេចាប់អារម្មណ៍ថា មានរូបរាងទ្រលន់ទ្រលន់ជាងមុនបន្តិច និងគួរឲ្យថ្នាក់ថ្នមនោះ ស្រាប់តែបង្ហោះសារមួយយ៉ាងវែងដែលអានចប់អាចធ្វើឲ្យមិត្តនារីមួយចំនួនលែងគិតចង់រៀបការផង ។
អ្នកនាង ភិន សុដាលីស ដែលជាតារាស្រីតែងតែចំណាយពេលជាមួយនឹងដំណើរកម្សាន្ត ក្រេបយកបទពិសោធន៍ថ្មីៗសម្រាប់ជិវីតថ្មីរបស់នាងកាលពេលថ្មីៗនេះបានបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសប៊ុកទៅលើជីវិតពិតរបស់មនុស្សស្រីថា «សម្រាប់មនុស្សស្រី រៀបការជាមួយអ្នកណាក៏មានទុក្ខដែរ!! » ។
ជាមួយនឹងសំណេរបែបនេះនាងក៏បានបកស្រាយនូវចំណុចចំនួន៥ មកគាំទ្រនូវសំណេររបស់នាងថា ៖ ១.រៀបការជាមួយបុរសអ្នកមាន ៖ ហ៊ឺហា ប៉ុន្តែឯកោអាចរស់ស្រួល មានលុយ មានឡាន ផ្ទះធំទ្រនំខ្ពស់ ។ ជីវិតបែបនេះ គឺជាក្ដីស្រមៃរបស់មនុស្សស្រីជាច្រើនលើលោក ។ ប៉ុន្តែបុរសមានលុយជាធម្មតា និងត្រូវចំណាយពេលច្រើននៅខាងក្រៅ និងជប់លៀងមិនលោះថ្ងៃ ។ រៀបការជាមួយបុរសបែបនេះ គឺប្រៀបដូចជា រៀបការជាមួយទូរទស្សន៍ រៀបការជាមួយហាងសាឡន ជីវិតខាងក្រៅមើលទៅស្រណុកសុខស្រួលណាស់ ប៉ុន្តែក្ដីទុក្ខដែលលាក់នៅក្នុងចិត្ត តើអ្នកណាទៅអាចយល់បាន? សម្រាប់មនុស្សស្រី រៀបការជាមួយអ្នកណាក៏មានទុក្ខដែរ!! បុរសសង្ហាមុខមាត់ស្អាត បើទោះបីគេស្រលាញ់អ្នកតែម្នាក់ ប៉ុន្តែគេក៏ជាគោលដៅរបស់នារីៗដទៃដូចគ្នា ។
បើបុរសរូបនោះចិត្តទូលាយតាមនោះដែរ អ្នកអាចត្រៀមប្រេងកូឡា ប្រេងខ្យល់ បំពង់ហឺតឲ្យហើយទៅ ។ ៣.រៀបការជាមួយបុរសមានពេលវេលា ៖ គេចូលធ្វើការ និងត្រលប់មកផ្ទះវិញទៀងពេល ពូកែធ្វើម្ហូប មានពេលដើរផ្សារទំនើបជាមួយអ្នក និងពូកែមើលកូនទៀត ។ ស្វាមីបែបនេះ គឺជាស្វាមីក្នុងក្ដីស្រមៃរបស់មនុស្សស្រីជាច្រើន ។ ប៉ុន្តែមានគុណវិបត្តិទេ?វាអាចមាន បើគាត់មានពេលប៉ុន្តែអត់លុយ ! អ្នកអាចនឹងត្រូវហត់នឿយក្នុងការចេញរកលុយជាមួយគាត់ ដើម្បីទប់ទល់សេដ្ឋកិច្ចគ្រួសារ ។
នៅពេលអ្នកឃើញនារីផ្សេងដែលមានប្ដីចិញ្ចឹមយ៉ាងល្អ មានជីវិតសុខស្រួល បើអ្នកចេះតែយកជីវិតទៅប្រៀបធៀបជាមួយគេ ជីវិតគូរបស់អ្នកនឹងគ្មានក្ដីសុខ ។ ៤.រៀបការជាមួយមនុស្សប្រុសពូកែយកចិត្ត ៖ មនុស្សប្រុសប្រភេទនេះច្រើនមានសម្ដីផ្អែម ប៉ិននិយាយស្ដីឲ្យអ្នករំភើប ។ គ្រាន់តែអ្នកផ្លាស់ប្ដូរម៉ូដសក់ ផ្លាស់ប្ដូរស្ទីលស្លៀកពាក់ គេនឹងជាមនុស្សដំបូងដែលសរសើរអ្នកដោយសម្ដីដ៏ផ្អែម ។ ប៉ុន្តែត្រូវចាំដែរថា មនុស្សប្រុសប្រភេទនេះ មិនមែនពូកែយកចិត្តដាក់អ្នកតែម្នាក់ទេណា ។
បើអ្នកមិនគិតមិនប្រកាន់អ្វី អ្នកក៏មិនពិបាកចិត្តដែរ ប៉ុន្តែជឿទៅមនុស្សស្រីភាគច្រើន គឺពូកែគិតច្រើនណាស់ ពេលឃើញប្ដីនិយាយផ្អែម ឬសរសើរស្រីផ្សេង ។ ៥. រៀបការជាមួយបុរសដ៏សាមញ្ញម្នាក់ ៖ គេស្មោះត្រង់ និងមិនចែករំលែកក្ដីស្រលាញ់ឲ្យនារីផ្សេងកែវភ្នែករបស់គេ ក៏មិនចេះបាញ់ដាក់នារីដទៃផ្ដេសផ្ដាស ។ ប៉ុន្តែភាពសាមញ្ញរបស់គាត់ ពេលខ្លះក៏ក្លាយជាភាពសោះកក្រោះ ។ ជួនកាលអ្នកទិញស្បែកជើងថ្មីមកពាក់មួយអាទិត្យហើយ គេក៏មិនសង្កេតឃើញផង ។ យូរៗអ្នកនឹងមានអារម្មណ៍ថា គេជាមនុស្សមិនរ៉ូមែនទិក មិនចេះនិយាយផ្អែម ហើយកាន់តែគួរឲ្យខ្លាច បើថ្ងៃណាមួយអ្នកមានចិត្តច្រណែនមិត្តភក្ដិដែលមានប្ដីពូកែយកចិត្ត» ។
យ៉ាងណាមិញ ការបញ្ចេញមតិផ្ទាល់បែបនេះ ពីព្រោះតែមហាជន និងអ្នកគាំទ្រសង្កេតឃើញថា តារាស្រីរូបនេះធ្លាប់បានជួបនៅក្នុងជីវិតបែកបាក់នាពេលកន្លងមកនេះទើបតារាស្រីមេម៉ាយចាយរាង រូបនេះហ៊ានបញ្ចេញមតិបែបនេះទៅលើជីវិតរបស់មនុស្សស្រី ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព