Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​បុរសម្នាក់ត្រូវចាប់ខ្លួនពីបទជិះរថភ្លើងមិនបង់ប្រាក់នៅប្រទេសជប៉ុន

ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា បុរសជនជាតិហ្វីលីពីនម្នាក់ត្រូវបានចាប់ខ្លួនពីបទជិះរថយន្តដោយមិនបង់ថ្លៃហើយជិះ​ស្ទើរតែពាក់កណ្តាលប្រទេសដោយសង្ឃឹមថានឹងទទួលបាន​ប្រាក់ចំនួន ១០០០០០យ៉េន (៩២០ ដុល្លារ) ពីរដ្ឋាភិបាលជប៉ុន។

​បុរស​នោះឈ្មោះថា Kris Noel Macalalad Eliseo អាយុ ៣៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពី​គាត់បានព្យាយាមឆ្លងកាត់ច្រកចូលដោយគ្មានសំបុត្រ​នៅស្ថានីយ៍ Hakata ក្នុងខេត្ត Fukuoka ។ គាត់ត្រូវបានគេសង្ស័យថាបានធ្វើដំណើរពីស្ថានីយ៍តូក្យូទៅស្ថានីយ៍​ Hakata ដែលមានចម្ងាយជាង ១១០០ គីឡូម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ដោយមិនបង់ថ្លៃសំបុត្រដែលមានតម្លៃសរុបចំនួន ២២ ២០០ យ៉េន។

លោក Eliseo ​បាន​បកស្រាយប្រាប់ប៉ូលិសថាគាត់គ្មានការងារធ្វើ​ គ្មានទីលំនៅពិតប្រាកដ ​ហើយគាត់កំពុងព្យាយាមទៅ​ខេត្ត Nagasaki ជិត Fukuoka ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវកម្មវិធីចែកអំណោយជាថវិកាសម្រាប់ជួយបុគ្គល​ប្រជាជនក្នុងគ្រាមានជំងឺកូវីដ-១៩នេះ។ ជនបរទេសដែលបានស្នាក់នៅស្របច្បាប់នៅក្នុងប្រទេសនេះអស់រយៈពេលជាងបីខែក៏មានសិទ្ធិទទួលបានដែរ។ នេះជាមូលហេតុដែលធ្វើឱ្យបុរសនោះព្យាយាមមកខេត្ត Fukuoka​ ដើម្បីទទួលបានប្រាក់ពីរដ្ឋាភិបាល។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Kyodo news

from: https://tnaot.com/km/m/detail/article/9333419