Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាញ់ធ្ងន់ពេក Barca បណ្ដេញគ្រូបង្វឹកចោលតែម្ដង ខណៈ Pochettino ជាជម្រើសដំបូងរបស់ក្លឹប

លោក ​Mauricio Pochettino គឺជាបុរសទី១ ដែលអាចនឹងឡើងមកកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Barcelona។

ក្លឹបយក្សរបស់រដ្ឋកាតាឡាន់នេះ បានបរាជ័យយ៉ាងធ្ងន់ករទៅលើ Bayern Munich ដោយលទ្ធផលដល់ទៅ ៨-២ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Uefa Champions League កាលពីយប់មិញនេះ។

ក្រោយចប់ការប្រកួតភ្លាមៗ ថ្នាក់ដឹកនាំក្លឹបបានសម្រេចបណ្ដេញចេញនូវគ្រូបង្វឹកលោក Quique Setien តែម្ដង ខណៈបេក្ខភាពដំបូងគេរបស់ក្លឹបគឺអតីតគ្រូបង្វឹករបស់ Tottenham Hotspur លោក ​Mauricio Pochettino។

បើតាមវិទ្យុ RAC1 បុរសសញ្ជាតិអាហ្សង់ទីនននេះ ក៏ធ្លាប់បានជួបពិភាក្សាជាមួយលោក Josep Bartomeu ដែលជាប្រធានក្លឹប Barca ផងដែរ កាលពីដើមសប្ដាហ៍នេះ ដើម្បីពិភាក្សាក្នុងលទ្ធភាពក្នុងការឡើងមកធើ្វជាគ្រូបង្វឹកនៃក្លឹបនេះ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9590140