វាជារឿងស្ទើរតែមិនគួរអោយជឿដែលក្លឹបយក្សអេស្ប៉ាញ FC Barcelona ត្រូវបានជើងឯក Bundesliga ក្លឹប Bayern Munich ស៊ុតចូលរហូតដល់៨គ្រាប់ក្នុងមួយប្រកួត នាវគ្គ៨ក្រុមចុងក្រោយ UEFA Champion League នាទឹកដីកណ្តាលប្រទេសព័រទុយហ្គាល់។
៨ គ្រាប់របស់ក្លឹប Bayern Munich រកបានដោយ Thomas Mueller ២គ្រាប់ Philippe Coutinho ២គ្រាប់ និង Lewndowski, Kimmich, Ivan Perisic និង Serge Gnabry បានម្នាក់មួយគ្រាប់។ ទោះជាយ៉ាងណា Barcelonaបានវាយបកវិញបាន២គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងរបស់ David Alaba និង Luis Suarez។
លទ្ធផលចុងក្រោយ Bayern Munich យកឈ្នះក្លឹប Barcelona ក្នុងលទ្ធផល ៨-២។ លទ្ធផលនេះធ្វើអោយBayern Munich ឡើងទៅចាំវគ្គកណ្តាលផ្តាច់ព្រ័ត្រ្តរួចជាស្រេច រង់ចាំមើលលទ្ធផលរវាងក្លឹប Lyon និង ក្លឹប Manchester City នាយប់នេះ។
ប្រភព៖ Sky Sports