កាលពីថ្ងៃសុក្រគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃខេត្តភូកេតបានរាយការណ៍ថា គ្មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩នោះទេ។ រយៈពេល១១ថ្ងៃជាប់គ្នាហើយដែលខេត្តនេះមិនមានការរាយការណ៍អំពីអ្នកឆ្លងជំងឺថ្មី។
ចំនួនប្រជាជនដែលបានឆ្លងមេរោគកូវីដ-១៩សរុបនៅក្នុងខេត្តភូកេតមាន ២២៧នាក់។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តភូកេតបានឱ្យដឹងថា បច្ចុប្បន្នខេត្តនេះមិនមានអ្នកជំងឺណាម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតនោះទេ។ អ្នកជំងឺកូវីដ-១៩ចុងក្រោយដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយកាលពីថ្ងៃទី៣១ ខែឧសភា។
រូបតំណាង
តាមរបាយការណ៍ថ្ងៃនេះបានបញ្ជាក់ថា មានមនុស្សចំនួន ២៣នាក់ កំពុងរង់ចាំការធ្វើតេស្តដើម្បីបញ្ជាក់ថាតើពួកគេបានឆ្លងមេរោគកូវីដ-១៩ដែរឬទេ?។ ទោះជាយ៉ាងណាក៏ដោយ ខេត្តភូកេតនៅតែត្រូវបានគេចាត់ទុកថាជាខេត្តដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ-១៩ ដោយហេតុថាក្នុងចំណោមប្រជាជន ១១៩៥១នាក់ មានអ្នកឆ្លងដល់ទៅ២០០នាក់ជាង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Puket news