Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិស្សស្រីអាយុ ១០ឆ្នាំម្នាក់ត្រូវយកប្អូនតូចមកសាលារៀន ព្រោះគ្មានឪពុកម្តាយមើលថែ

សាលា Ban Huay Mai Sod ក្នុងខេត្ត Bueng Kan កំពុងស្វែងរកអំណោយសម្រាប់​សិស្សស្រីម្នាក់អាយុ ១០ ឆ្នាំ ដែលត្រូវនាំប្អូនស្រី​មកតាមដល់ថ្នាក់រៀន ពីព្រោះឪពុកម្តាយរបស់ពួកគេមិនបាននៅក្បែរដើម្បីថែទាំ​ពួកគេដូចក្មេងទូទៅនោះទេ។

សិស្សស្រីនោះបានប្រាប់គ្រូ​បន្ទុកថ្នាក់ថា ឪពុករបស់ពួកគេកំពុងជាប់ពន្ធនាគារ ខណៈដែលម្តាយរបស់ពួកគេដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវ​គេបង្ខំឱ្យទៅ​ស្រុកកំណើតវិញភ្លាមៗ បន្ទាប់ពីសម្រាលកូន(ប្អូនស្រីរបស់នាង)រួច។  គេនិងប្អូនត្រូវរស់នៅជាមួយជីដូននិងសាច់ញាតិផ្សេងទៀតដែល​ប្រាក់ចំនួន ២០បាត ក្នុងមួយថ្ងៃ​។ ​ក្មេងស្រីបានបន្តទៀតថា ក្រុមសាច់ញាតិ​មិនអាចផ្តល់នូវប្រាក់ និងការមើលថែដល់ពួកគេរហូតបានទេ ​ពីព្រោះ​សាច់ញាតិរបស់នាងក្រីក្រហើយពួកគេត្រូវធ្វើការ។ ​ដូចនេះ នាងគ្មានជំរើសអ្វីក្រៅពីនាំប្អូនទៅសាលារៀនជាមួយនាងនោះទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺនាងមិនអាចផ្តោតលើមេរៀនបាន​ ពីព្រោះ​ប្អូនតូចត្រូវការការមើលថែ ។

រូបតំណាង

ខាងសាលាបានផ្តល់ថវិកា​មួយចំនួនដើម្បីសាងសង់គេហដ្ឋានរបស់លោកយាយអ្នកទាំងពីរដែលជិតនឹងដួលរលំ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ nation thailand

from: https://tnaot.com/km/m/detail/article/9588492