Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទឹកជំនន់បានបន្តកើនឡើងជាលំដាប់ ធ្វើឱ្យលិចស្រុក​ចំនួន ៨ នៃខេត្ត Bueng Kan ប្រទេសថៃ

ជំនន់នៃទឹកភ្លៀងបានបន្តលិចជាលំដាប់ចាប់ពីម៉ោង ៤ រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ សីហាមក ​ធ្វើឱ្យស្រុកទាំង ៨ នៃខេត្ត​ Bueng Kan ជន់លិចដោយទឹកមានកម្ពស់រហូតដល់ ៥០ ម៉ែត្រនៅកន្លែង​មួយចំនួន។

​ចៅហ្វាយខេត្តលោក Korakot Thamrongwongsawad បាន​មានប្រសាសន៍ថា ខេត្ត Bueng Kan ​ស្ថិតនៅក្នុងតំបន់ទំនាបមួយដែលជាធម្មតា​តែងតែមានទឹកជំនន់នៅរដូវវស្សា។ ​

អាជ្ញាធរបាន​កំពុងជួយជម្លៀសប្រជាជនដែល​មានគ្រោះថ្នាក់ដោយសារទឹកជំនន់ ខណៈផ្លូវមួយចំនួនត្រូវបានបិទដើម្បី​ទុកពេលឱ្យទឹកជំនន់ហូរចេញអស់សិន។ ​សាលារៀននិងមន្ទីរពេទ្យ​មួយចំនួនត្រូវបានផ្អាកដោយសារទឹកជំនន់ឡើងខ្ពស់ពេក៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ nation thailand

from: https://tnaot.com/km/m/detail/article/9587777