ក្មេងប្រុសអាយុ ២ ឆ្នាំ ម្នាក់ដែលបានជាប់នៅក្នុងឡានហាលក្តៅអស់រយៈពេល ៧ ម៉ោងនៅខេត្ត Nakhon Si Thammarat កាលពីថ្ងៃអង្គារ ទី ១១ ខែសីហា កំពុងសន្លប់បាត់ស្មារតីដូចមនុស្សគ្មានវិញ្ញាណ។
ហេតុការណ៍នេះបានកើតឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ Wat Simaram ។ កុមាររងគ្រោះមានឈ្មោះ Kong Bin ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងរថយន្តព្រមទាំងរួញសាច់ដុំនិងដេកចំហមាត់។ កាលពីព្រឹកម្តាយរបស់ក្មេងបានជូនកូនទៅសាលារៀនរួចរាល់ហើយ ប៉ុន្តែក្រោយមកខាងសាលាបានថតរូបក្នុងថ្នាក់ប្រាប់ម្តាយថា មិនឃើញកុមារ Kong Bin មករៀននោះទេ។ ភ្លាមនោះពួកគេចាប់ផ្តើមស្វែងរកកុមារ Kong Bin ហើយប្រទះឃើញកុមាររងគ្រោះនៅក្នុងរថយន្ត។ កុមាររងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Phipun ហើយក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Maharaj Nakhon Si Thammarat ព្រមទាំងបានដាក់ខ្យល់អុកស៊ីសែនជំនួយទៀតផង។
រូបតំណាង
វេជ្ជបណ្ឌិតម្នាក់បានប្រាប់ម្តាយមីងរបស់ក្មេងប្រុសនោះថា ខួរក្បាលរបស់កុមារនៅតែហើម ព្រមទាំងមិនមានសញ្ញាឆ្លើយតបអ្វីទាំងអស់ក្នុងរយៈពេលពីរបីថ្ងៃនេះ។ ម្តាយរបស់ក្មេងកំពុងតក់ស្លុតក្នុងអារម្មណ៍ ហើយក៏កំពុងព្យាយាមទប់ស្មារតីចំពោះបញ្ហាដែលបានកើតឡើងផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand