Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សុខភាព​ល្អ​ប្រពៃ​ជា​បរមសុខ​នៃ​មនុស្ស​គ្រប់​រូប

នៅ​ក្នុង​ពុទ្ធភាសិត​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ការ​មិន​មាន​រោគ​ជា​លាភ​យ៉ាង​ប្រសើរ​, ការ​ចេះ​គ្រប់គ្រាន់​ក្នុង​ចិត្ត​ដោយ​ក្តី​សន្តោស​ជា​ទ្រព្យ​ដ៏​ប្រសើរ​, ការ​ស្និទ្ធស្នាល​នឹង​គ្នា​ជា​ញាតិ​ដ៏​ប្រសើរ​, សុខភាព​ល្អ​ប្រពៃ​ជា​បរមសុខ​នៃ​មនុស្ស​គ្រប់​រូប ។

មនុស្ស​យើង​បើ​មាន​សុខភាព​ល្អ​ហើយ ឈ្មោះ​ថា​មាននូវ​ដើមទុន​ក្នុង​ដំណើរ​ជីវិត គឺ​អាច​ធ្វើ​អ្វី​ៗ​បាន​ដោយ​ខ្លួនឯង រឹងប៉ឹង​មាំមួន រហ័សរហួន​ក្នុង​ការងារ​ចិញ្ចឹមជីវិត ។

ផ្ទុយ​ទៅ​វិញ បើ​សុខភាព​រាង​កាយ​ទន់ខ្សោយ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃកោរ គឺជា​ឧបសគ្គ​នៃ​ជីវិត​ដោយ​ពិត ព្រោះ​មិន​អាច​តស៊ូ​ជាមួយនឹង​ការងារ​បាន ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត​អស់សង្ឃឹម មិន​ចង់រ​ស់ទៀត​ផង ។

ហេតុនេះ​ការ​ថែរក្សា​សុខភាព​រាង​កាយ​បាន​ល្អជា​និច្ច​រហូត​ទៅ​រមែង​ធ្វើ​ឲ្យ​អ្វី​ៗ​ច្រើន​យ៉ាង បាន​ចម្រើន​ទៅ​មុខជា​លំដាប់ ។

ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9587510