Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Leipzig ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង ក្រោយ​ទម្លាក់​សិស្ស​ច្បង Atletico

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម RB Leipzig បានបន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ក្លិប​នេះ បាន​បង្កើត​ឡើងអស់​រយៈពេល​១១​ឆ្នាំ ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល ២-១ លើ​ក្រុម​សិស្សច្បង Atletico Madrid​។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទឹកដី​កណ្តាល​ក្នុង​កីឡដ្ឋាន José Alvalade ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់។ Leipzig បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៥១ ដែល​ជាការស​ម្រេច​បាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Dani Olmo មុន​ពេល​ខ្សែប្រយុទ្ធ​វ័យក្មេង João Félix តាម​ស្មើ​ឱ្យ Atletico ដោយ​បាន​ប៉េ​ណា​ល់​ទី​នៅ​នាទី​៧១​។ ការ​ប្រកួត​ជិត​បញ្ចប់​ទៅ​ហើយ ខ្សែបម្រើ Tyler Adams ក៏​បន្ថែម​មួយ​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ជ័យជម្នះ​សម្រាប់ Leipzig នៅ​ក្នុង​នាទី​៨៨​។

គូសបញ្ជាក់ថា Leipzig ដែល​ជា​ក្រុម​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩ នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម​អ្នកមាន​បារាំង PSG នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ជំនួប​នេះ​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ក្នុង​កីឡដ្ឋាន da Luz នា​ថ្ងៃ​ទី​១៨ ខែសីហា​ខាង​មុខ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9587489