ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងថ្វីត្បិតតែព្រះអង្គទ្រង់បានយាងចូលនិព្វានក៏ពិតមែនហើយ តែព្រះអង្គបានប្រតិស្ថាននូវព្រះធម៌ ព្រះវិន័យថ្លៃទុកដើម្បីបានជាទីពឹងនៃសព្វសត្វទាំងឡាយ ។ សូមសាធុជនព្យាយាមឈ្វេងយល់នូវធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់នៃយើងឲ្យបានច្រើនដើម្បីបានជាទីពឹងដ៏ប្រសើរក្សេមចាកទុក្ខទាំងឡាយ ។
ជនណាបានយល់ធម៌របស់សប្បុរសជននោះនឹងមិនឯកោឡើយ ទោះបីថាកំព្រាមាតាបិតាបែបណាក៏ដោយ ក៏មិនឈ្មោះថាកំព្រាធ្ងន់ធ្ងរដែរ តែបើសិនជាជននោះកំព្រាធម៌វិញ ទើបជាមហាកំព្រានៃជីវិត ។
បើកំព្រាធម៌របស់សប្បុរសកាលណាហើយ គឺគ្មានផ្លូវនឹងរូចចាកទុក្ខទាំងពួងបានឡើយ បើមិនរួចផុតចាកទុក្ខហើយ តើគ្រប់គ្នាត្រូវកំព្រា ងងឹត គ្មានប្រាជ្ញា និងកើត ចាស់ ឈឺ ស្លាប់ ប៉ុន្មានសែនជាតិទៀតទើបរួចចាកទុក្ខបាន ។
ដោយ៖កោះសន្តិភាព