ទោសចិត្តគឺសភាពចិត្តដែលប្រព្រឹត្តទៅក្នុងផ្លូវអកុសលកម្ម ជាចិត្តងងឹតងងល់ព្រោះមិនដឹងនូវសភាវធម៌ ងងឹតនូវស្មារតី មិនមានសតិតាំងមាំក្នុងការរលឹកដឹងសេចក្តីល្អ ។
ទោសចិត្តទាំង៦យ៉ាងនោះគឺៈ ១- ធ្វើឲ្យងងឹតងងល់ ២- មិនឲ្យចក្ខុឃើញធម៌ពិត ៣- មិនឲ្យមានប្រាជ្ញាឃើញធម៌ពិត ៤- ប្រព្រឹត្តទៅក្នុងសេចក្ដីចង្អៀតចង្អល់ ៥- ធ្វើឲ្យរលត់នូវប្រាជ្ញា និង៦- មិនឲ្យប្រព្រឹត្តដើម្បីព្រះនិព្វាន ។
នៅពេលដែលទោសចិត្តកើតឡើង ពេលនោះអកុសលចិត្តក៏កើតឡើងព្រមគ្នាគឺក្នុងភ្នែកនៃបុគ្គលនោះមានតែអកុសលកម្មតែម្យ៉ាងប៉ុណ្ណោះ លែងមានសេចក្តីល្អហើយ ។ ដោយ៖កោះសន្តិភាព