
នៅថ្ងៃទី១៤ ខែសីហានេះ ផលិតកម្ម NV Entertainment បានប្រកាសថា កញ្ញា Songyee សមាជិកក្រុមតារាចម្រៀង Woo!ah! បានចាកចេញពីក្រុម ។
យោងតាមសារព័ត៌មានផលិតកម្ម NV Entertainment បាននិយាយថា Songyee បានសម្រេចចិត្តចាកចេញពីក្រុម Woo!ah! ដោយសារមូលហេតុផ្ទាល់ខ្លួន ។
ផលិតកម្ម NV Entertainment នឹងនៅតែបន្តចេញបទចម្រៀងឱ្យក្រុម Woo!ah! ដែលនៅសល់សមាជិក ៥រូប រួមមាន Nana, Wooyeon, Sora, Minseo និង Lucy ។ ក្រុម Woo!ah! បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០២០នេះ ជាមួយនឹងអាល់ប៊ុមតូចទី១ របស់ពួកគេ។ នេះបង្ហាញពីការបាត់បង់សមាជិកក្រុមម្នាក់ជាលើកដំបូង ក្នុងរយៈពេល៣ខែ ចាប់តាំងពីការបង្ហាញខ្លួនបស់ក្រុមពួកគេ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop