(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី១៤នេះថាលោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋកូរ៉េខាងជើងបានតែងតាំងលោក Kim Tok Hun ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២
របាយការណ៍បានឲ្យដឹងថា លោក Kim Tok Hun ត្រូវបាន ជំនួសលោក Kim Jae Ryong បន្ទាប់ពីការតែងតាំងត្រូវបានប្រកាសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំនយោបាយរបស់គណបក្សពលករ ដែលកំពុងកាន់អំណាចដោយដឹកនាំដោយលោកគីម ជុងអ៊ុន។
សូមជម្រាបថា មុនពេលមានការតែងតាំងថ្មីនេះ លោក Kim Tok Hun ជាអតីតប្រធានគណៈកម្មាធិការថវិកានៃសភាកូរ៉េខាងជើង ទោះយ៉ាងណាមិនទាន់មានរបាយការណ៍បញ្ជាក់ពីមូលហេតុនៃការជំនួសនេះនៅឡើយទេ៕