Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវជីវិតរបស់មនុស្សដំរី | The elephant man

Joseph Carey Merrick កេីតនៅថ្ងៃទី ៥ ខែ សីហា ១៨៦២។ ដែលត្រូវបានគេថាជាមនុស្សដំរី ( The elephant man ) ។

នៅពេលដែល Joseph កេីតមកគឺមិនទាន់ឃេីញមានអ្វីមិនប្រក្រតីនោះទេ លុះទាល់តែគេមានអាយុ ២ ឆ្នាំទេីបចាប់លេចនូវមុខសញ្ញាមិនប្រក្រតីឡេីងមក ដូចមានចេញហេីមនៅលេីបបូរមាត់ ហេីយស្បែករបស់គេក៏ចាប់មានការប្រែប្រួល។ យូរៗទៅអាការៈកាន់តែធ្ងន់ធ្ងរទៅ រាងកាយរបស់គេបានផ្លាស់ប្តូរប្រែទៅជាមនុស្សមួយផ្សេងទៀតដែលសឹងតែមិនមែនជាមនុស្ស។ ស្បែករបស់គេចាប់ផ្តើមឡេីងរឹងហេីយក្រាស់ ឆ្អឹងរបស់គាត់បានលូតលាស់ចេញទៅរករូបរាងមិនធម្មតាមួយធ្វេីឲ្យរាយកាយរបស់គេមានដុះនូវសាច់ធំៗគួរឲ្យខ្លាច។

ដៃឆ្វេងរបស់គាត់គឺនៅរក្សាភាពដូចដេីមបានធម្មតា តែដៃស្តាំរបស់គាត់វិញមានដុះនូវសាច់យ៉ាងច្រើនធ្វេីដៃស្តាំរបស់គាត់មានសភាពធំទ្វេរដងរហូតធ្វើឲ្យគាត់ប្រើប្រាស់វាមិនបាន។ ចំណែកឯក្បាលរបស់គាត់វិញគឺមានសភាពរូបរាងដូចជាអ្នកបានឃេីញនៅក្នុងរូប។ ដោយសភាពរាយកាយគាត់បែបនេះ Joseph មិនអាចគេងរាបស្មើបានធម្មតានោះទេ ព្រោះបេីគេគេងស្មើនោះគេនឹងមានអាការៈពិបាកដកដង្ហើមដូចចង់ស្ទះខ្យល់ នោះទេីបធ្វើឲ្យគេគេងអង្គុយវិញ ។ Joseph មានដុះដុំសាច់ជាច្រើននៅពាសពេញរាយកាយរបស់គាត់ ទេីបធ្វើឲ្យគាត់ពិបាកនៅក្នុងការដេីរទុកទម្ងន់ខ្លួនរបស់គាត់ ទេីបនៅពេលដេីរម្តងៗគាត់ត្រូវការឈេីច្រត់ជាចាំបាច់។

ឪពុកម្តាយរបស់គាត់មិនអាចរកចម្លើយណាបានថាហេតុអីបានជាកូនប្រុសរបស់ខ្លួនទៅជាបែបនេះ។ ម្តាយរបស់គាត់បានខំប្រឹងជួយមេីលថែរក្សាគាត់ តែជាអកុសលម្តាយរបស់គាត់បានទទួលមរណភាពនៅពេលដែលគាត់មានអាយុត្រឹមតែ ១១ឆ្នាំ។ ឪពុករបស់គាត់ក៏បានរៀបការនឹងប្រពន្ធថ្មី ដែលប្រពន្ធថ្មីនោះនាងមានកូនជារបស់ខ្លួនឯងរួចទៅហេីយ ដោយសារតែរូបរាងខុសប្រក្រតីរបស់ Joseph ធ្វើឲ្យមានការមិនពេញចិត្តពីក្នុងគ្រួសារថ្មី ដោយម្តាយចុងរបស់គេអនុញ្ញាតឲ្យគេហូបអាហារតែកន្លះចានប៉ុណ្ណោះ ព្រោះដោយសារតែគេមិនជួយសំរាលកិច្ចការអ្វីនៅក្នុងគ្រួសារបាន ដោយមិនអាចទ្រាំទ្របាន Joseph ក៏បានព្យាយាមរត់ចេញពីផ្ទះតែបរាជ័យត្រូវបានឪពុកខ្លួនចាប់យកមកវិញ។

នៅពេលដែល Joseph ពេញវ័យគេក៏បានព្យាយាមដេីររកការងារធ្វើតែដោយសារតែរូបរាងរបស់គេ ទេីបធ្វើឲ្យគេមិនអាចរកការងារធម្មតាមួយធ្វើមិនបាន។ រហូតនៅពេលដែល Joseph បានដឹងពីកម្មវិធី show មួយ ដែលជាកម្មវិធីដាក់បង្ហាញពីមនុស្សដែលមានរូបរាងចម្លែកខុសប្រក្រតី ឃេីញដូច្នេះគេក៏បានគិតថា បេីគេចូលទៅធ្វើការនៅក្នុង freak show នេះគេអាចរកប្រាក់ចំនូលបាន។

កម្មវិធីនេះទទួលបានការគ្រាំទ្រជាច្រើនពីមនុស្ស មានមនុស្សជាច្រើនបានចំណាយលុយមកមេីល Joseph មនុស្សដំរី ( the elephant man )។ 

មិនយូរប៉ុន្មាន Joseph ក៏ចាប់ផ្តើមមានបញ្ហាសុខភាពកេីតឡេីង គាត់បានចំណាយពេលបួនឆ្នាំនៅព្យាបាលនៅក្នុងមន្ទីពេទ្យ ។ លុះនៅពេលព្រឹកមួយ ខែមេសា ទី១១ ១៨៩០ Joseph ត្រូវបានគេរកឃើញស្លាប់នៅគ្រែ មូលហេតុនោះគឺមកពី Joseph នៅយប់នោះគេបានព្យាយាមគេងស្មើ។

មានភាគយន្តស្តីអំពីជីវិតរបស់គាត់ ” The Elephant Man ” ជារឿងមួយដែលល្អមេីល Admin Recommend។

បកប្រែដោយ: poopenny

សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9587143