Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភោជនីយដ្ឋាននៅស្រុក Si Racha មានអគ្គិភ័យឆាបឆេះ​ បង្កការភ្ញាក់ផ្អើលដល់សាធារណៈជន

នៅម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃម្សិលមិញ មន្ត្រីប៉ូលិសស្រុក Si-Racha និង​ បុគ្គលិក​សង្គ្រោះបន្ទាន់មកពី​ក្រុម Sawang Prateepthammasathan បានទទួលសេចក្តីជូនដំណឹងអំពីអគ្គិភ័យនៅឯភោជនីយដ្ឋានមួយក្នុងភូមិ Sriracha Nakorn Soi ៦។ ​

ហេតុកាណ៍នេះបានបង្កការឆាបឆេះចំនួន ៣ កន្លែង​ ដែលកន្លែងទី ១ មានឈ្មោះថាភោជនីយដ្ឋាន Krua Tawan កំពុងឆេះ ​ខណៈពេលអ្នកពន្លត់អគ្គិភ័យ​មកដល់។ ​​អគ្គិភ័យក៏បន្តឆេះដល់ហាងគុយទាវដែលនៅជាប់នោះ​ បណ្តាលឱ្យរងការខូចខាតផងដែរ ហើយអគ្គិភ័យ​ក៏បន្តការរាលដាលដល់កន្លែង Super Bar ដែលនៅក្បែរនោះ។

គ្មាននរណាម្នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ ​ដោយបុគ្គលិកនិងម្ចាស់​ហាងសរុបចំនួន ១២នាក់ រត់ចេញ​ពីភោជនីយដ្ឋាន​នោះទាន់ពេល។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ស្មាន​ជាមធ្យមនៃការខូចខាត​របស់ភោជនីយដ្ឋាន គឺប្រហែលរាប់​សែនបាត​ឯណោះ។

លោក​  Wikon Panghom ជាបុគ្គលិកហាងលក់គ្រឿងម៉ាស៊ីនធ្វើពីដែកអ៊ីណុកបានបញ្ជាក់ថា ​មុនពេលកើតហេតុ មានបុគ្គលិកនៅក្នុងភោជនីយដ្ឋានមកហៅគាត់ឱ្យទៅជួយមើលហ្គាសនៅក្នុងផ្ទះបាយដែលកំពុងមានបញ្ហា ហើយគាត់​គ្រាន់តែក្រឡេកទៅក៏ឃើញមានផ្កាភ្លើងលោតចេញមកហើយបង្កការភ្ញាក់ផ្អើលតែម្តង។ គាត់បានព្យាយាមប្រើឧបករណ៍ពន្លត់អគ្គិភ័យដើម្បីពន្លត់ភ្លើងដែលមិនទាន់រីករាលដាលទៅជាធំ ប៉ុន្តែជាអកុសលវាបានរាលដាលយ៉ាងលឿនបំផុត។ ក្រុមពន្លត់អគ្គិភ័យ​ជឿជាក់ថា មូលហេតុដែលបណ្តា​លឱ្យកើតមានអគ្គិភ័យនេះគឺជា​ដោយសារការធ្លាយធុងហ្គាស៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9586910