Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទចាក់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេស នៅខេត្ត រ៉ាក់យ៉ង

បុរសម្នាក់​ត្រូវបានចោទប្រកាន់ពីបទសម្លាប់ម្ចាស់ហាងលក់គ្រឿងទេសនៅខេត្តរ៉ាក់យ៉ងកាលពីថ្ងៃទី ១២ ខែសីហា ហើយបានធ្វើឱ្យសាច់ញាតិរបស់​​ជនរងគ្រោះមានរបួសនៅក្នុងជម្លោះ​រឿង​ចាក់សាំងម៉ូតូមិនចេញលុយភ្លាមៗ ​និងត្រូវប៉ូលិសចាប់ខ្លួនបានកាលពីថ្ងៃពុធ។

ជនសង្ស័យឈ្មោះ Chuchart Prakham អាយុ ២៥ឆ្នាំ ជាកម្ម​កររោងចក្រនៅខេត្ត រ៉ាក់យ៉ង ត្រូវបានចាប់ខ្លួនពីបទចាក់សម្លាប់​ជនរងគ្រោះឈ្មោះ ​ Yutthaphong Phollakul អាយុ ៦២ ឆ្នាំ ជាម្ចាស់ហាងលក់គ្រឿងទេសនៅ​ស្រុក ​ Cherng Nern ​។

ប៉ូលិសស្រុក ​មឿង រ៉ាក់យ៉ង បាននិយាយថា ជនសង្ស័យបានឈប់ម៉ូតូនៅខាងមុខហាងលក់គ្រឿងទេស​និងសាំង ដើម្បី​ចាក់សាំងឱ្យម៉ូតូរបស់គេ។ ចាក់សាំងរួចរាល់ហើយគេក៏ប្រាប់ទៅអ្នកលក់ថាមិនមានលុយទេ សូមរង់ចាំគេ​ទៅយកលុយនៅផ្ទះមួយភ្លែត។​ អ្នកលក់​មិនបានអនុញ្ញាតឱ្យ​គេទៅទេ ដែលធ្វើឱ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ​ក្នុងពេលកើតជម្លោះ ជនសង្ស័យបានចាក់ជនរងគ្រោះចំនួន ១០កាំបិត ហើយជនរងគ្រោះក៏បានចាក់ជនសង្ស័យវិញបាន១កាំបិតដែរ។ ​ក្រោយមក ប្អូនថ្លៃរបស់ជនរងគ្រោះឈ្មោះ Thongyu Suwan ​អាយុ ៥៨ឆ្នាំ ​ព្យាយាមបញ្ឈប់​ជម្លោះនោះ រហូតមានរបួសត្រង់ក​ផងដែរ។ ពេលនេះ​ប្អូនថ្លៃជនរងគ្រោះកំពុងសម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងតំបន់។ ក្រោយពេលកើតហេតុជនសង្ស័យ​បានវិលត្រឡប់ទៅ​កន្លែងការងារ ​ព្រមទាំងទៅយកប្រពន្ធ​រត់។ ​

តាមរបាយការណ៍ ជនល្មើសបានសារភាពថា​រូបគេមានផែនការរត់គេចជាមួយប្រពន្ធហើយបានបោះកាំបិតនិងសម្លៀកបំពាក់​ដែលប្រឡាក់ឈាមនៅខាងក្រៅបង្អួចផ្ទះ​ ដើម្បី​បំបាត់ភស្តុតាង។ ប៉ូលិស​ចាប់ខ្លួនជនល្មើសនិងប្រពន្ធបាន រួមជាមួយនឹងម៉ូតូដែលគេជិះរត់គេច៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9586566