Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្បាច់ហាត់ប្រាណដែលជួយធ្វើឲ្យដងខ្លួននិងឥរិយាបថរបស់អ្នកស្រស់ស្អាតជាងមុន

ក្បាច់ហាត់ប្រាណទាំងនេះនិងជួយកែលម្អធ្វើឲ្យឥរិយាបថនិងដងខ្លួនរបស់អ្នកពេលឈរទៅមើលឃើញខ្ពស់ជាងមុននិងរាងស្អាតដែលធ្វើឲ្យអ្នកមានភាពជឿជាក់ជាងមុនទៀតផង។តោះ!សាកល្បងហាត់ទាំងអស់គ្នា៖

១. លុតជង្គង់និងទ្រដងខ្លួនជាមួយនឹងដៃទាំងសងខាងដងខ្លួនត្រូវត្រង់ខ្លួនជានិច្ច ដកដង្ហើមយឺតៗចេញចូលធ្វើពោះឲ្យផតចុះផតឡើង។

២. ដេកផ្ងារនៅលើឥដ្ឋដងខ្លួនត្រូវឲ្យត្រង់រួចហើយលើកបញ្ឈរជង្គង់ឡើង 45 ដឺក្រេរួចបង្វិលជើងទៅឆ្វេងទៅស្តាំ។

៣. ឈរនៅក្បែរទ្វារឲ្យត្រង់ខ្លួនដាក់ដៃទៅលើទ្វារឲ្យត្រង់ត្រឹមកំភួនដៃរួចហើយធ្វើចលនាជើងដោយព្យាយាមធ្វើដូចជាដើរទៅមុខតែកុំឲ្យរបូតដៃដែលដាក់លើទ្វារ។ ធ្វើបែបនេះដោយដូរដៃចុះឡើង។

៤. ដេកផ្កាប់មុខទៅលើឥដ្ឋយកកែងដៃរបស់អ្នកទ្រទម្ងន់ខ្លួនរបស់អ្នករួចហើយធ្វើចលនាបង្ហើបដងខ្លួននិងចង្កេះរបស់អ្នកធ្វើយ៉ាងណារក្សាដងខ្លួនឲ្យត្រង់ជានិច្ច។

៥. អង្គុយលុតជង្គង់ចុះនៅលើឥដ្ឋរួចហើយធ្វើចលនាដងខ្លួនរបស់អ្នកដោយដាក់ដៃសន្ធឹងទៅមុខត្រង់ធ្វើចលនាបែបនេះដោយក្រាបហើយងើបអង្គុយវិញ(មើលរូប)។

៦. ដេកផ្ងារដោយបង្ហើបខ្នងនិងចង្កេះឡើងទ្រទម្ងន់ជាមួយនឹងកែងជើងរួចលើកជើងម្ខាងបោះទៅមុខឡើងឲ្យត្រង់ព្យាយាមរក្សាលំនឹងនិងដូរជើងទៅមកៗ៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9586544