Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល ស្នើឱ្យចាត់វិធានការ ចំពោះអ្នកដែលប្រឌិតព័ត៌មានក្លែងក្លាយ

អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការ ​ចំពោះអ្នក​ប្រឌិត​ព័ត៌​មាន​ក្លែងក្លាយ និងស្នើសុំឱ្យប្រជាពលរដ្ឋកុំជឿនូវការប្រឌិតព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។

លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការច្រានចោល នូវសារជាភាសាអង់គ្លេស ដែលផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលនិយាយពីការ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦ដង​រក​ឃើញ​​កូវីដ១៩លើពលរដ្ឋ៥នាក់ ហើយពលរដ្ឋទាំងនោះ បានប៉ះពាល់ជាមួយ អ្នកស្រុកប្រមាណ​២ពាន់​នាក់ផ្សេងទៀត ដែលអាចនឹងឆ្លងជំងឺនេះដល់សហគមន៍។

យោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា លោកស្រី ឱ វណ្ណឌីន បានលើកយកនូវ​ខ្លឹម​សារជា​ភាសារ​អង់គ្លេស​មួយដែលនិយាយថា «Alert, from head of pasture , they caught 5 locals tested positive after 6 tests during 20 days…those 5 were in touch with another 2000 locals!! Now the authorities trying to gather those for quarantine. Looks like community spread may occur! Be careful wherever you go during next week break» ។ នៅក្នុងសារខាងលើនេះ ត្រូវបានលោកស្រី វណ្ណឌីន បដិសេធន៍ថា វាមិនមែនជាការពិត​និងសូម​អំពាវ​នាវ​កុំឱ្យពលរដ្ឋជឿលើព័ត៌មាននេះ ហើយត្រូវជឿលើព័ត៌មានផ្លូវការ ដែលចេញដោយក្រសួង​សុខា​ភិបាលផងដែរ។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនអ្នកព្យា​បាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន២២៥នាក់ (ស្មើនឹង ៨២,៤២% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រ្តី៤៦នាក់ និងបុរស១៧៩នាក់ អ្នកមានវីរុសកូវីដ១៩ មាន​ចំនួនសរុប ២៧៣នាក់ (ស្រ្តី ៥៤នាក់ និងបុរស២១៩នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៤៨នាក់៕ ដោយ៖​ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9586490