Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកឆ្លងវីរុសកូវីដ១៩ថ្មី១នាក់ និងករណីជាសះស្បើយចំនួន២នាក់ទៀត

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនអ្នកព្យា​បាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន២២៥នាក់ (ស្មើនឹង ៨២,៤២% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រ្តី៤៦នាក់ និងបុរស១៧៩នាក់ អ្នកមានវីរុសកូវីដ១៩ មាន​ចំនួនសរុប ២៧៣នាក់ (ស្រ្តី ៥៤នាក់ និងបុរស២១៩នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៤៨នាក់។

ដោយឡែកសម្រាប់ករណីជាសះស្បើយ គឺមានបុរសជនជាតិខ្មែរចំនួន២នាក់ និងករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីមានចំនួន១នាក់។

ករណីឆ្លងថ្មី១នាក់នេះ គឺបានឆ្លងទៅលើស្រ្តីជនជាតិខ្មែរ អាយុ៥១ឆ្នាំ រស់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9586430