
តារាសម្តែង Kwak Dong Yeon ត្រូវបានគេរាយការណ៍ថា បានចាកចេញពីផលិតកម្ម FNC Entertainment ដើម្បីចុះហត្ថលេខាជាមួយ ផលិតកម្ម H& Entertainment ។
កាលពីថ្ងៃទី១៣ ខែសីហានេះ របាយការណ៍បានបង្ហាញថាកិច្ចសន្យាផ្តាច់មុខរបស់ Kwak Dong Yeon ជាមួយផលិតកម្ម FNC Entertainment បានបញ្ចប់ ហើយក៏មានពាក្យចចាមអារ៉ាមនិយាយថា គាត់បានសម្រេចចិត្តចុះហត្ថលេខាជាមួយផលិតកម្ម H& Entertainment ។
ផលិតកម្ម H & Entertainment បានចុះកុងត្រាជាមួយតារាសម្តែងល្បីៗជាច្រើនដូចជា Jung Ryeo Won, In Kyo Jin, So Yi Hyun និង Jung In Sun ។ គួរបញ្ជាក់ដែរថា Kwak Dong Yeon ត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងរឿង No Second Chance, រឿង My strange strange, រឿង Fight for My Way, រឿង Love in the Moonlight និងរឿង My Husband Got a Family ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop