គណៈរដ្ឋមន្រ្តីបានផ្តល់ភ្លើងខៀវអនុម័តថ្ងៃទី ៤ ដល់ ថ្ងៃទី ៧ ខែកញ្ញា ជាថ្ងៃជំនួសនៃសម្រាកបុណ្យចូលឆ្នាំរយៈពេល ៤ ថ្ងៃ។
យោងតាមប្រភពមួយនៅឯកិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានអនុម័តថ្ងៃឈប់សម្រាកសាធារណៈចំនួន ២ បន្ថែមទៀតគឺថ្ងៃសុក្រទី ៤ និងថ្ងៃច័ន្ទទី ៧ ខែកញ្ញាជាថ្ងៃជំនួសសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំដែលត្រូវបានផ្អាកកាលពីខែមេសាដោយសារការផ្ទុះឡើងនៃមេរោគកូវីដ១៩។
សរុបមកថ្ងៃឈប់សម្រាកសាធារណៈមានរយៈពេល ៤ ថ្ងៃគឺចាប់ពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news