ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនខណៈពួកគេកំពុងតែចែកចាយថ្នាំញៀនយ៉ាងសកម្ម។
លោកវរៈសេនីយ៏ឯកជឹម ស៊ីថា អធិការខណ្ឌដង្កោបានឲ្យដឹងថានៅវេលាម៉ោង១រសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃវែងសហការណ៏ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបើកកិច្ចប្រត្តិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយកន្លែងស្ថិតនៅផ្ទះគ្មានលេខផ្លូវលំ ភូមិសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោ។
ជាលទ្ធិផលសមត្ថកិ្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមនិងថ្នាំញៀនចំនួន៣២កញ្ចប់ ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង
ប្រដាប់ចូកថ្នាំញៀនចំនួន២ដើម
ថង់សម្រាប់ច្រកនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន១ចំនួន។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ
ទី១៖ គឹម ចំណាប់ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងភ្លើងស្នាក់នៅចំនុចឃាត់ខ្លួនខាងលើ
ទី២៖ ឈ្មោះ វិបុល កក្កដា ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ
និងទី៣៖ ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើងស្នាក់នៅចំនុចចាប់ខ្លួនខាងលើ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនិតិវិធី៕ ដោយ៖ សួង សាម